នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​ចុះ​ល្បាត ឃាត់​បាន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​២​កញ្ចប់​

147
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ឃើញ​ជនសង្ស័យ​ម្នាក់​ឃាត់​សួរនាំ​ឆែកឆេរ​ឃើញ​ថ្នាំញៀន​២​កញ្ចប់ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែសីហា​ឆ្នាំ ២០២០ នៅ​ចំណុច ផ្លូវលំ ភូមិ ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។

​លោក អ៊ុ រតនា នាយប៉ុស្តិ៍​នគរបាល​ចាក់អង្រែលើ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២​ខែសីហា​នេះ​ថា ជនសង្ស័យ​ម្នាក់ ដែល​ឃាត់ ឈ្មោះ លឺ​ម​សូ​នីសា​ភេទ ប្រុស​អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ​។​

​នាយប៉ុស្តិ៍​បន្តថា កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចាក់អង្រែលើ ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ប្រទះឃើញ​ជនសង្ស័យ​ឈ្មោះ លឹម សូ​នីសា កំពុង​ឈរ​ជិត​ម៉ូតូ​ក៏​ឃាត់​ត្រួតពិនិត្យ ឃើញ​មាន​ក្រាម​ស​ថ្លា​ចំនួន ២​កញ្ចប់​ថង់​ធំ​ល្មម (​សង្ស័យ​ជា​គ្រឿង​ញៀ​) ក៏​ឃាត់ខ្លួន​យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ​តែម្ដង​។ វត្ថុតាង​ដកហូត​មាន​៖ ក្រាម​ពណ៌​ស​ថ្លា ចំនួន​២​កញ្ចប់​ថង់​ធំ​ល្មម​។

​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម