អធិការដ្ឋាន​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​មុខសញ្ញា​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​ម្នាក់​

101
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង កាលពី​រសៀល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ បានធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ជា​ជនសង្ស័យ​ម្នាក់ ដែល​កំពុង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​នៅ​មូលដ្ឋាន​ក្រុង​បាត់ដំបង​។ នៅ​ព្រឹក​ថ្ងៃទី​១២​ខែសីហា​នេះ ជនសង្ស័យ​ព្រមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​បន្ត​។​

​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ក្រុង​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ សែម សុគន្ធា ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ក្រុមទី​២៣ ភូមិ កម្មករ​សង្កាត់ ស្វាយប៉ោ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ព្រមទាំង​អាវុធខ្លី​មួយ​ដើម​ម៉ាក K59 និង​គ្រាប់​ចំនួន​៦​គ្រាប់ និង​កំពុង​ស្វែងរក​មេខ្លោង​ដែលជា​អ្នកជួញដូរ​អាវុធ​ផងដែរ​។​

​លោក អូន ហ្វៃ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បាន​បញ្ជាក់ថា ជនសង្ស័យ​រូបនេះ គឺជា​មុខសញ្ញា​ដែល​ស្ថិតក្នុង​ការតាមដានរ​បស់​សមត្ថកិច្ច​ជា​យូរ​មកហើយ​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា អាវុធខ្លី​មួយ​ដើម​នេះ​គេ​បានធ្វើ​សកម្មភាព​(​លួច​)​យកបាន​នាពេល​កន្ល​មក​។

​លោកស្នងការ​ខេត្ត​បានឱ្យ​កម្លាំង​ការិយាល័យ​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅកាន់​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម