ចុះ​ផ្សព្វផ្សាយ​អប់រំ និង​បាញ់ថ្នាំ​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ តាម​បន្ទប់​ជួល​៥០០​បន្ទប់​

137
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: នៅ​ល្ងាច​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ រដ្ឋបាល​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​(NACC) ចុះ​ផ្សព្វផ្សាយ​អប់រំ និង​បាញ់ថ្នាំ​បំ​ភាយ​បង្ការ និង​ទប់ស្កាត់​នៃ​ការរីក​រាលដាល​នៃ​មេរោគ​COVID-19 តាម​ផ្ទះជួល​–​បន្ទប់​ជួល កម្មករ​–​កម្ម​ការ​នី ចំនួន ៥០០ បន្ទប់ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​៣​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។​

​នាឱកាស​នោះ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ បាន​ផ្សព្វផ្សាយ អប់រំ អោយ​បងប្អូន កម្មករ​–​កម្មការិនី រៀបចំ ទុកដាក់ វិច​ខ្ចប់ សំភារៈ អោយបាន​ត្រឹមត្រូវ មុន​និង​ក្រុមការងារ​ធ្វើការ​បាញ់ថ្នាំ​បំ​ភាយ ទប់ស្កាត់ និង បង្ការ​ជំងឺ​កូ​វីដ​–១៩ និង​អំពាវនាវ​ដល់​បងប្អូន​កម្មករ កម្ម​ការ​នី តាម​បន្ទប់​ជួល ចូលរួម​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​សម្ថ​ត​កិ​ច្វ​អាជ្ញាធរ​ដើម្បី​ទប់ ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​–១៩ រួមទាំង​បាន​ចែកជា​សាប៊ូ​ក្រមា មួយចំនួន ដល់​បងប្អូន​កម្មករ​–​កម្ម​ការ​នី ផងដែរ ។​

​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ ក៏បាន​បញ្ជាក់ថា ដោយសារ​ស្ថានភាព ពីមួយថ្ងៃ​ទៅមួយថ្ងៃ ជំងឺ​កូ​វីដ​នៅ​បន្ត​រាល​ត្បា​ត​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​មិន​ឈប់ឈរ រដ្ឋបាល​ខណ្ឌ​បាន​ចុះ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល និង​បាន​ចូលរួមចំណែក​ការពារ​ទប់ស្កាត់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដោយ​សហការ​ជាមួយ​សភា​សម្ព​ន្ធ័​បន្ត​ចុះ​បាញ់ថ្នាំ​បំ​ភាយ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី ៣ តាម​បន្ទប់​ផ្ទះជួល​កម្មករ ចំនួន ៥០០​បន្ទប់​ជួល និង​លើក​ទី​១ បាន​បាញ់ថ្នាំ​បំ​ភាយ សម្លាប់​មេរោគ នៅ សង្កាត់​ចាក់អង្រែ​ក្រោម ចំនួន ១០០​បន្ទប់​រួចមកហើយ និង បន្ត​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នេះ​អោយ​គ្រប់​ទាំង ៧​សង្កាត់ ក្នុង​ខណ្ឌមានជ័យ​តែម្តង​ផងដែរ ។​

​ក្នុងនោះដែរ លោក សោម អូន ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រុម​សភា​សម្ព​ន្ធ័​សហជីព​ជាតិ​កម្ពុជា​របស់លោក បានទទួល​ការអនុញ្ញាតិ​ពី​សាលា​រាជធានី​ភ្នំពេញ និង​ទទួល​ការគាំទ្រ​ពី​រដ្ឋមន្ត្រី​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​កន្លងមក​ក្រុម NACC Team Against Covid-19 របស់​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ និង បាន​បាញ់ថ្នាំ​បំ​ភាយ​សម្លាប់​មេរោគ​ការពារ​ការឆ្លង​ជំងឺ VOID-19 ជាច្រើន​កន្លែង​មកហើយ​តាម​បណ្តាល​ខណ្ឌ នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​និយាយ​ដោយឡែក ក្នុង​ខណ្ឌមានជ័យ ក្នុង​ថ្ងៃ​ក៌​ជា​លើក​ទី​២ ហើយ ដែល​ក្រុមការងារ​បាន​ចុះ​ធ្វើ​យុ​ទ្ឋ​នា​ការ​នៅ បាញ់ថ្នាំ​បំ​ភាយ​ទប់ស្កាត់​កូន​វិដ​នៅ​ខណ្ឌមានជ័យ ។​

​បន្ទាប់មក លោក នួន ផា​រ័ត្ន អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​សភា​ស​ម្ព័​ន្ឋ​សហជីព​ជាតិ​កម្ពុជា ដែល​បាន​សហការ​ជា​មូលដ្ឋាន​ខណ្ឌមានជ័យ ចុះមក​បាញ់ថ្នាំ​សម្លាប់ មេរោគ​នៅ​ទឹក ដី​ខណ្ឌមានជ័យ នាពេលនេះ ដើម្បី​ធានាបាន​នូវ​សុខមាលភាព​ប្រជាពលរដ្ឋ ស្របតាម​ក្រសួងសុខាភិបាល និង​គោលការណ៍ របស់​រាជរដ្ឋាភិបាល ។​

​លោក នួន ផា​រ័ត្ន បាន​បន្ថែមថា នៅលើ​ពិភពលោក និង នៅ​កម្ពុជា ជំងឺ COVID-19 នៅតែ​ជា​បញ្ហា​គំរាម​គំហែង ដោយ​ពុំទាន់​មាន​ប្រទេស​ណា​រក​វ៉ាក់សាំង​ឃើញ​ឡើយ និង​នៅមាន​ហានិភ័យ​ខ្ពស់ ហើយ​វា​ងាយ​នឹង​អាច​ឆ្លង​ជា​សហគមន៍ ប្រសិនជា​យើង​ម្នាក់ៗ មិនបាន​យកចិត្តទុកដាក់​អំពី​វិធានការ​ការពារ​។ ដូចនេះ​យើង​ត្រូវ​ចូលរួម​ប្រ​យុ​ទ្ឋ​ប្រឆាំង​ជម្ងឺ​នេះ​ទាំងអស់គ្នា និង ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត​ជាពិសេស ផ្តើមចេញពី​ការពារ​ខ្លួន​យើង​គ្រប់ៗ​គ្នា​តែម្តង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម