ការរៀបចំ​ផែនការ និង​ទ្រឹស្តី​ហាត់​ហ្វឹកហ្វឺន របស់​គ្រូបង្វឹក និង​គ្រូបង្វឹក​ថ្នាល ចាប់ផ្តើម​ហើយ​

214
ចែករម្លែក

ដោយ ៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា នា​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ នេះ បានរៀបចំ​សិក្ខាសាលា​មួយ ដែលមាន​រយៈពេល ៤ ថ្ងៃ ស្តីពី​ការរៀបចំ​ផែនការ និង​ទ្រឹស្តី​ហាត់​ហ្វឹកហ្វឺន របស់​គ្រូបង្វឹក ក្រុម​ជម្រើសជាតិ និង​គ្រូបង្វឹក​ថ្នាល ២០២០ ដែល​គ្រូបង្វឹក​ទាំងនោះ មកពី​សហព័ន្ធ​កីឡា​ជាតិ ចំនួន ៣៥ ។​

​វគ្គ​នេះ មាន​គ្រូឧទ្ទេស ដែលមាន​ជំនាញ​ផ្នែក​កីឡា និង​ការប្រើប្រាស់ សារធាតុ​ហាមឃាត់ ក្នុង​កីឡា រួមមាន លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា លោក កែវ សា​រ៉េ លោក​វេជ្ជបណ្ឌិត ស្តើង ជា គណៈកម្មការ​ពេទ្យ អម​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា លោក ព្រំ វណ្ណា​រឿន ផ្នែក​ការប្រើប្រាស់ សារធាតុ​ហាមឃាត់ ក្នុង​កីឡា​។​

​ចំណែក​លោក រ៉ា ម៉ា ផ្នែក​ប្រើប្រាស់​ឧបករណ៍ ជំនួស​សាច់ដុំ លោក​បណ្ឌិត ឃុន ម៉ៅ ផ្នែក​អាហារូបត្ថម្ភ សម្រាប់​កីឡាករ​-​កីឡាការិនី និង​លោក លន់ ច​ន្ទូ ផ្នែក​សញ្ញា នៃ​ចិត្ត​វិទ្យា​កីឡា​។​

​វគ្គ​ខាងលើនេះ នឹង​ជួយ​ឲ្យ​មួយផ្នែក សម្រាប់​គ្រូបង្វឹក ក្នុងការ​ហ្វឹកហាត់ កីឡាករ​-​កីឡាការិនី ឆ្ពោះទៅរក​ការដណ្តើម មេដាយ​ជូន​ជាតិ នៃ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា ស៊ី​ហ្គេម ២០២១ ( SEA GAMES 2021 ) លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ៕​V

ទីតាំងផ្សាយពាណិជ្ជកម្ម