រដ្ឋបាល​ខណ្ឌឫស្សីកែវ​ចុះ​ពិនិត្យ​ហាង​ខារ៉ាអូខេ ដែល​កំពុង​ដំណើរ​ជា​ភោជនីយដ្ឋាន ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦

129
ចែករម្លែក

ដោយៈ សាវ​រក្ស / ភ្នំពេញៈ នា​យប់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ រដ្ឋបាល​ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ​លោកស្រី សួស សូលី​ដា អភិបាលរងខណ្ឌ តំណាង​លោក ជា ពិសី អភិបាលខណ្ឌ ដោយមាន​ការចូលរួម​ពី ប្រធាន អនុប្រធាន មន្ត្រីរាជការ ការិយាល័យ​ចំណុះ​រដ្ឋបាល​ខណ្ឌ និង​សណ្តាប់ធ្នាប់​ខណ្ឌ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ខារ៉ាអូខេ​(KTV) ចំនួន ៦ កន្លែង ស្ថិតនៅក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ និង​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។

​ជា​លទ្ធផល ទីតាំង​ខារ៉ាអូខេ​(KTV) ចំនួន ៦​កន្លែង​នោះ បាន​បើក​ដំណើរការ​ជាធម្មតា មាន​លក្ខណៈ​ជា​ភោជនីយដ្ឋាន​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ រដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​ណែនាំ​ដល់​ម្ចាស់​ទីតាំង​អាជីវកម្ម​ទាំងអស់នោះ ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ការពារ​នឹង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម