រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​៖​រាជរដ្ឋាភិបាល​បាន​បង្កើន​ថវិកា​កើន​៤​ដង​សម្រាប់​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​ ​

135
ចែករម្លែក

ដោយ៖តារារិទ្ធ/ភ្នំពេញ​៖​លោក នេត្រ ភ​ត្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ការគាំទ្រ​ទៅលើ​ការប្រយុទ្ធប្រឆាំង​និង​ការបម្រែបម្រួល​អាកាសធាតុក្នុងនោះ​រាជរដ្ឋាភិបាល​បាន​បង្កើន​នូវ​លទ្ធភាព​និង​ការគាំទ្រ​ផ្នែក​ថវិកា​គុណ​នឹង ៤ ដង​នៅក្នុង​គម្រោង​ចំនួន​ជាង​១៧០​ក្នុង​វិស័យ​ចំនួន​១៥ សរុប​ទឹកប្រាក់​វ​ចំណាយ​គឺ​ប្រមាណ​ជា ៩០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​រយៈពេល ៥ ឆ្នាំ ។​

​លោក នេត្រ ភ​ត្ត្រា បានលើកឡើង​ឲ្យ​ដឹង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​«​ការប្រែប្រួល​អាកាសធាតុ​និង​ផលប៉ះពាល់​មកលើ​ប្រទេស​កម្ពុជា​»​ដែល​រៀបចំ ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នឹង​រៀបចំ​នៅ​ព្រឹក ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ។

​លោក​រដ្ឋលេខាធិការ​បា​ន​មានប្រសាសន៍ថា​តាមរយៈ​នៃ​ការសិក្សា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ ន៍​ដោយ​ចីរភាព​ដែល​បាន​ធ្វើឡើង​រយៈពេល ២ ឆ្នាំ​បានបង្ហាញ​អំពី​ផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ចំពោះ​សេដ្ឋកិច្ចកម្ពុជា​រហូតដល់​ឆ្នាំ​២០៥០ ។ លទ្ធផល​សិក្សា​បានបង្ហាញ​របាយការណ៍​ចំពោះ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកា ស​ធាតុ​ទៅលើ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​បង្ហាញថា​នៅ​ឆ្នាំ ២០៥០ ប្រសិនបើ​កម្ពុជា​មិន​បន្ថែម​ការវិនិយោគ​លើ​បន្សាំ​នៃ​ការប្រែប្រួល​អាកាសធាតុ​និង​កាត់បន្ថយ កំណើនសេដ្ឋកិច្ច​កម្ពុជា​ប្រមាណ ១០ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​របស់​កម្ពុជា ។

លោក នេត្រ ភ​ត្ត្រា បាន​ឲ្យ​ដឹង​ទៀតថា​ធាតុ​ចូល​ដែល​បានមកពី​ការសិក្សា​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​ដាក់បញ្ចូល​ទៅក្នុង​គោលនយោបាយ​ជាតិ​ក៏ដូចជា​បង្កើន​ការ គាំទ្រ​ទៅលើ​ការប្រយុទ្ធប្រឆាំង​និង​បំបាត់​ការ​បម្រែបម្រួល​អាកាសធាតុ​ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​បង្កើន​នូវ​លទ្ធភាព​និង​ការគាំទ្រ​ផ្នែក​ថវិកា​គុណ​នឹង៤​ដង​នៅក្នុងគម្រោង​ចំនួន​ជាង ១៧០គម្រោង​នៅក្នុង​វិស័យ​ចំនួន១៥ ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៩០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ដើម្បី​អនុវត្ត​វិធានការ​ទប់ស្កាត់​និង​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​ធ្វើយ៉ាងណា​ឈានទៅដល់​ការសម្រេចបាន​នូវក្នុង​គោល នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​ប្រែក្លាយ​ពី​ប្រទេស​កម្ពុ​ជាមួយ​ដែលមាន​ចំណូល​ម ធ្យម​កម្រិត​ទាប​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០និង​ជាវ​ទៅជា​ប្រទេស​មានការ​អភិវឌ្ឍ នៅ​ឆ្នាំ ២០៥០ ។

លោក នេត្រ ភ​ត្ត្រា ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖​បើ​គ្មាន​ការប្រែប្រួល​អាកាសធាតុ​នោះទេ គឺ​កម្ពុជា​អាច​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ស្ថេ​រ​ក្នុង​រង្វង់​ប្រមាណ ៧ ភាគរយ ក្នុង​១​ឆ្នាំ​ចាប់ ពី​ឆ្នាំ ២០០៧ រហូតដល់​ឆ្នាំ ២០៥០ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម