​មន្ត្រី​បរិស្ថាន​៖​រយៈពេល​១៤​ឆ្នាំ កម្ពុជា​រងគ្រោះ​ពី​បម្រែបម្រួល​អាកាសធាតុ​យ៉ាងធ្ងន់ធ្ងរ​

161
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​មន្ត្រី​ក្រសួងបរិស្ថាន​បាន​អះអាងថា​ក្នុង​រយៈពេល​១៤​ឆ្នាំ​ចុង​ក្រោ យនេះ​ប្រទេស​កម្ពុជា​បានទទួល​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ពី​ការប្រែប្រួល​អាកាសធាតុ​។​ក្នុង​រយៈពេល​១៤​ឆ្នាំ ពី​ឆ្នាំ​១៩៩៦ ដល់​២០២០ បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ប្រមាន ១,២៩២ នាក់​ត្រូវបាន​ស្លាប់​និង​ប៉ះពាល់​ដោយផ្ទាល់​ដល់​មនុស្ស​ប្រមាណ ១៥ លាន​នាក់ បង្កឡើង​ដោយ​ខ្យល់ព្យុះ ទឹកជំនន់ និង គ្រោះរាំងស្ងួត ដែល​កើតឡើង​ប្រមាណ ៦,៩៧៣ ករណី ។​

​លោក នេត្រ ភ​ត្ត្រា បានលើកឡើង​ឲ្យ​ដឹង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​«​ការប្រែប្រួល​អាកាសធាតុ​និង​ផលប៉ះពាល់​មកលើ​ប្រទេស​កម្ពុជា​»​ដែល​រៀបចំ ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នឹង​រៀបចំ​នៅ​ព្រឹក ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ។

​លោក នេត្រ ភ​ត្រា្ត បាន​មានប្រសាសន៍ថា​៖ ផលប៉ះពាល់​ដែល​កើតឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​នេះ​គឺ​យើង​មាន​ច្រើន​នៅក្នុង​នោះ​ចាប់ពី​ឆ្នាំ​១៩៩៦ដល់​ឆ្នាំ២០២០​ផល ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ដែល​កើតឡើង​ដោយ​ទឹកជំនន់​ដោយ​ភាពរាំងស្ងួត​និង​ខ្យល់ព្យុះ​នៅ​កម្ពុជា​ក្នុង​រយៈពេល១៤ឆ្នាំ១៩៩៦ ដល់ ២០២០ នេះ​គឺ​កើតឡើង​ចំនួន ៦,៩៧៣ ករណី​ដែល​ក្នុងនោះ​ភាពរាំងស្ងួត​មាន ១,៣៧៥ ករណី​,​ទឹកជំនន់​មាន​ចំនួន ៣,៦៨១​ករណី និងករណី​ខ្យល់ព្យុះ​មាន ចំនួន ១៩១៧ ករណី​ដែល​ក្នុងនោះ​ផលប៉ះពាល់​ដែល​កើត​ពី​ការប្រែប្រួល​អាកាសធាតុ​នេះ​បានធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន១,២៩២ នាក់​,​បំផ្លាញ​ផ្ទះសម្បែង​ចំនួន ១៤,៧៦១ ខ្នង​, ធ្វើឱ្យ​ខូចខាត​ផ្ទះ​ចំនួន ៦០,៣៥៧​ខ្នង ។​ក្នុងនោះ​ធ្វើឱ្យប៉ះពាល់​ដោយផ្ទាល់​ទៅលើ​មនុស្ស​កើតចេញពី​ការប្រែប្រួល​អាកាសធាតុ ទឹកជំនន់ រាំងស្ងួត និង ខ្យល់ព្យុះ មាន​រហូតដល់​ទៅ ១៥ លាន​នាក់​ហើយ​នៅ​ក្នុងនោះ​មាន​សាលារៀន​ខូចខាត​ចំនួន​ជាង​១ ពាន់​ខ្នង​,​មន្ទីរពេទ្យ​ចំនួន​១,៨៧៥ ខ្នង​ធ្វើ​ឲ្យ​ខូច​ស្រូវ​ជាង ៣​លាន​ហិកតា​នៅ​ក្នុងនោះ​សត្វពាហនៈ ដែល​ស្លាប់​ចំនួន ២៥,៨៥០ ក្បាល​,​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​ថ្នល់ជាតិ​អស់ ៨,២១៩​គីឡូម៉ែត្រ​។

​នេះ​ជា​ផលប៉ះពាល់​ក្នុង​រយៈពេល​១៤​ឆ្នាំ​ចុងក្រោយ​ដែល​កើតចេញពី​ការប្រែប្រួល​អាកាសធាតុ​ជា​ខ្យល់ព្យុះ​,​ទឹកជំនន់​និង ភាពរាំងស្ងួត​មកលើ​ប្រទេស​កម្ពុជា​របស់ ។ ទោះបី​លោក នេត្រ ភា​ត្ត្រា មិនអាច​បញ្ជាក់​ការខូចខាត​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ប៉ុន្មាន​ក៏ដោយ ។​តែ​គ្រាន់តែ​ករណី​ទឹកជំនន់ នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០១៣ កន្លង​មាន​ទឹកប្រាក់​ប្រមាណ ៣៥០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែល​នៅ​ក្នុងនោះ​មានការ​ស្លាប់​មនុស្ស​ចំនួន ១៥០​នាក់​មាន ការ​ខូច​ផ្ទះសម្បែង​រហូត ២០ ម៉ឺន​ខ្នង ខូចខាត​ស្រូវ​ប្រមាណ​ជាង ៣0 ម៉ឺន​ហិកតា ។

​លោក នេត្រ ភ​ត្ត្រា បាន​បន្តថា​បញ្ហា​ទាំងអស់នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​ក្នុងការ​ទប់ស្កាត់​ទៅលើ​បញ្ហា​ទាំងអស់នេះ​ទី​១.​គឺ​បាន​ទម្លាក់​សាច់ប្រាក់​កើន ឡើង​រហូតដល់ ៤ ដង​ក្នុង​ការគាំទ្រ​ទៅលើ​គម្រោង​អភិវឌ្ឍន៍​ការ​បន្សាំ​ទៅនឹង​ការប្រែប្រួល​អា កាសធាតុ​។ ទី​២.​គឺ​ការបញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដែល​បញ្ហា​នេះ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ទៅលើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិ​យាប​ន្ន​និង​ការធានា​ចីរភាព​បរិស្ថាន​និង​ការរៀបចំ ខ្លួន​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។​

​បើតាម លោក នេត្រ ភ​ត្ត្រា ប្រទេស​កម្ពុជា​ក៏បាន​ទទួល​នូវ​ការគាំទ្រ​ជា​ជំនួយ​សម្រាប់​កា​រប​ន្ស៉ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ក្នុង​កម្រិត​ទឹកប្រាក់​ប្រមាណ ៧0​ទៅ ៨0 លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​នៅក្នុង​គម្រោង​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ពី​ប្រទេស​ជា​ដៃគូ​មួយចំនួន​ផងដែរ ។លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា​ការ​ប្រែប្រួល​អាកាសធាតុ​គឺជា​បញ្ហា​មួយ​ដែល​កំពុង​បង្ក​ផលប៉ះពាល់​មកលើ​ប្រទេស​កម្ពុជា​របស់​យើង​ហើយ​លោក​គូសបញ្ជាក់ថា​ប្រទេស​កម្ពុជា​របស់​យើង​មិនមែនជា​ប្រ​ទេស​ដែល​បង្កឱ្យមាន​ការប្រែប្រួល​អា កាសធាតុ​ទេ​។​ក៏ប៉ុន្តែ​កម្ពុជា​គឺជា​អ្នករងគ្រោះ​ពី​ការប្រែប្រួល​អាកាសធាតុ​ទៅវិញ​ទេ ៕BR

ទីតាំងផ្សាយពាណិជ្ជកម្ម