បញ្ជូន​ចិន​បួន​នាក់​ទៅ​សាលាដំបូង​ខេត្ត​ពីបទ​ដាក់​ថ្នាំ​សណ្ដំ​បោក​យកប្រាក់​ជាង​៦​ម៉ឺន​ដុល្លារ

147
ចែករម្លែក

ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹងថា​ជន​ស​ង្ស​យ័​ជា​ជន​ជាតិចិនចំនួន​បួន​នាក់ ដែល​ពាក់ព័ន្ធ​សំណុំរឿង​ដាក់​ថ្នាំ​សណ្ដំ​ក្នុង​ស្រា​បៀរ ដើម្បី​បន្លំ​បោក​លុយ​ជនជាតិ​ចិន​ដូចគ្នា ជាង​៦​ម៉ឺន​ដុល្លារប្រព្រឹត្ត​នៅ​ហាង​បាយ ជប៉ុន សណ្ឋាគារ​ឃ្វី​ន​កូ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ នោះ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ រួចរាល់​ហើយ​កាលពី​ថ្ងៃទី​១១​ខែសីហា​បន្ទាប់ពី​បាន​ចាប់​ឃាត់ខ្លួន​បាន​កាលពី​យប់​ថ្ងៃទី​៩​ខែសីហា​។​
​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២ ខែសីហា​។ ក្រោយ​ទទួល​ពាក្យបណ្ដឹង​កម្លាំង​ជំនាញ​បាន​បើក​ការស្រាវជ្រាវ និង​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ចំនួន​បួន​នាក់ នៅ​យប់​ថ្ងៃទី​៩ ខែសីហា​។ ជនសង្ស័យ បានធ្វើ​សកម្មភាព​ដាក់​ថ្នាំ​សណ្តំ​ក្នុង​ស្រា​បៀរ ឲ្យ​ជនរងគ្រោះ​ផឹក រួច​បំភ័ន្ត​ឲ្យ​ជនរងគ្រោះ​វេរ​លុយ​តាម​វី​ឆា​តទៅ​គណនី​ជនសង្ស័យ​នូវ​ប្រាក់​ចំនួន ៦៤.៨៩០​ដុល្លារ​។​

ជនរងគ្រោះ​ឈ្មោះ Lie Hua Sen


​ជនរងគ្រោះ​ឈ្មោះ Lie Hua Sen ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​មុខរបរ​អ្នកម៉ៅការ​សាងសង់ ស្នាក់នៅ​ផ្ទះជួល​ជិត​ឧតុនិយម សង្កាត់​៣ ក្រុងព្រះសីហនុ​។
​ចំណែក​ជនសង្ស័យ ទី​១.​ឈ្មោះ Wang Bin អាយុ​៣០​ឆ្នាំ​, ទី​២.​ឈ្មោះ Li Zhi Shun អាយុ​២១​ឆ្នាំ​, ទី​៣.​ឈ្មោះ Zhou Wei You អាយុ​៤៤​ឆ្នាំ និង​ទី​៤.​ឈ្មោះ Pei Quay អាយុ​២៣​ឆ្នាំ​៕​សរន

ជនសង្ស័យ

ទីតាំងផ្សាយពាណិជ្ជកម្ម