កម្មវិធី​ដំណើរ​កម្សាន្តនៅលើ​ភ្នំ​គូលែននា​ថ្ងៃ​ឈប់សម្រាកខាងមុខ​

184
ចែករម្លែក

ដោយៈ​គូលែន​/សៀមរាបៈរដ្ឋបាល​ខេត្តសៀមរាបសហការ​ជាមួយសហភាព​សហព័ន្ធ​យុវជន​កម្ពុជាខេត្តសៀមរាប កាកបាទក្រហមកម្ពុជាខេត្តនិង​សហគ្រិន​វ័យក្មេង​កម្ពុជាខេត្តសៀមរាបបានរៀបចំ​កម្មវិធី ដំណើរ​កម្សាន្ត នៅលើ​ភ្នំ​គូលែន ដោយមាន​កញ្ចប់​ទេសច​រណ៍ ចំនួនពីរសម្រាប់​ជ្រើសរើស នា​ថ្ងៃ​ឈប់សម្រាក ខាងមុខ។ នេះ​បើតាម​ការបញ្ជាក់​ឲ្យដឹង ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប នៅ​ថ្ងៃទី​១២ ខែសីហានេះ​។​
​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាខេត្តបានបញ្ជាក់​ថាដំណើរ​កម្សាន្ត រុករក​ទីក្រុង​បុរាណ នា​ដើម​សម័យអង្គរ គឺ ម​ហិ​ន្ទ្រ​បុ​រៈ (​ភ្នំ​គូលែន​) ដែលជា​ទីតាំង ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និង​ជាទី​បូជនីយដ្ឋាន ដ៏​សក្តិ​សិទ្ធិ និង​ល្បីល្បាញ នៅ​កម្ពុជា​។​ក្រុមទី​១. ចេញដំណើរ ពីថ្ងៃ​ទី​១៨- ១៩ ខែសីហា។​ក្រុមទី​២. ថ្ងៃទី ២១- ២២ ខែសីហា ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម