លើក​នេះ​អាច​ជា​ការបោះឆ្នោត​សំខាន់​បំផុត​របស់​អាម៉េរិក​

518
ចែករម្លែក

​នៅ​ពេល​លោក​ដូណាល់ ត្រាំ និង​ចូ បៃ​ដិន ប្រជែង​គ្នា​សំរាប់​មុខ​តំណែង​ប្រធានាធិបតី​អាម៉េរិក​នៅ​ខែ​វិច្ឆិកា វា​អាច​ជា​ការបោះឆ្នោត​សំខាន់​និង​នាំ​ផលវិបាក​ធំ​បំផុត​ដែល​ពិភពលោក​មិន​ដែល​ធ្លាប់​ជួប​។​

​បាទ និយាយ​ហាក់​បង្អើល​បន្តិច តែ​ចូរ​ពិចារណា​ថា​អ្វី​នឹង​កើតឡើង​។​

​តើ​អ្វី​នឹង​កើតឡើង​ប​ត្រាំ​ចាញ់ឆ្នោត​?

​ដំបូង វា​មិន​ប្រាកដ​ទាំងស្រុង​ទេ​ថា​លោក​ត្រាំ​នឹង​ចាញ់ឆ្នោត​ទោះជា​ការស្ទង់មតិ​បង្ហាញ​ដូច្នេះ​ក្តី ។​វា​មិន​ទាំង​ច្បាស់​ថែម​ទៀត​ថា​គាត់​ព្រម​ទទួលយក​លទ្ធផល​ដែរ​ឬ​អត់បើ​គាត់​ចាញ់​។​

​អ្នក​ធ្វើ​អត្ថាធិប្បាយ​ខ្លះ កំពុង​សង្ស័យ​ថា​លោក​ត្រាំ​អាច​ចង់​ចាប់ផ្តើម​សង្គ្រាម​បង្វែរ​ការចាប់អារម្មណ៍​តូច​មួយ​ចេញ​ពី​បរាជ័យ​របស់លោក​។​ការគិត​បែប​សាមញ្ញ​មួយ​គឺ​ថា​លោក​ត្រាំ​នឹង​ចាញ់ ហើយ​យើង​គ្រប់​​គ្នា​វិល​ទៅ​ធ្វើការ​ធម្មតា​នៅ​ក្រោម​ចូ បៃ​ដិន​។​តែ​បើ​វា​ជា​ការ​ពិត​មែន នៅ​មាន​សំណួរ​សំខាន់​ត្រូវ​សួរថា​តើ​យើង​វិល​ទៅរក​បទដ្ឋាន​ចាស់​យ៉ាងណា​នៅ​ពេល​ត្រាំ​ត្រូវ​បណ្តេញចេញ​។​

​តើ​អ្វី​នឹង​កើតឡើង​ប្រសិនបើ​គាត់​(​ត្រាំ​)​បដិសេធ​មិន​ទទួលយក​លទ្ធផល​ឆ្នោត​ដែល​មិន​ត្រូវបាន​លួច​បន្លំ​?​តើ​គណបក្ស​សាធារណរដ្ឋ​នឹង​ធ្វើ​អ្វី បន្ទាប​បាន​វិនិយោគទុន​នយោបាយ​ក្រាស់ក្រែល​ទៅលើ​មេ​ដឹក​​នាំ​របស់គេ​?

​សំខាន់​ជាង​នេះ​ទៀត​នោះ គឺថា តុលាការ​កំពូល​អភិរក្ស ឬ​យោធា​នឹង​ធ្វើ​យ៉ាងណា​ក្នុង​កាលៈទេសៈ​ដូច្នេះ​?​ហើយ​វា​វា​មិន​ច្បាស់​តើ​យន្តការ​ច្បាប់​និង​នយោបាយ​អាម៉េរិក​(checks and balances)​នៅ​អាច​​បំពេញការងារ​នេះ​ដែរ​ឬទេ​។​

​តាមពិត​នយោបាយ​អាម៉េរិក​កាន់តែ​ប្រកាន់​បក្ខ​ក្រុម បំពុល​និង​បែកបាក់​។​មិនដឹងថា លោកបៃ​ដិន​អាច​ដឹកនាំ​ប្រទេស​ទាំង​មូល​ចេញ​ពី​ផលវិបាក​នៃ​កូវី​ដ​១៩​បាន​ដែរ​ឬ​អត់ ។​

​វិល​ទៅ​កាន់​សណ្តាប់ធ្នាប់​ថ្មី​?

​ចំណុច​ធ្ងន់ធ្ងរ​ទី​២​ចេញពី​ការបោះឆ្នោត​គឺ​ថា​មិន​ថា​ល្អ​ឬ​អាក្រក់ អាម៉េរិ​នៅតែ​ជា​ប្រទេស​មហាអំណា​ចផុត​លេខ​ក្នុង​លោក និង​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​នាពេលខាងមុខ​នឹង​ប៉ះពាល់​យើង​​ទាំងអស់គ្នា ។​

​អ្នក​ធ្វើ​អត្ថាធិប្បាយ​ខ្លះ​ថែមទាំង​និយាយ​ថា​អាម៉េរិក​អាច​កំពុងស្ថិត​នៅ​មាត់ច្រាំង​នៃ​សង្គ្រាម​ស៊ីវិល​មួយ តែ​បើ​លោក​បៃដិនជា​ប់ឆ្នោត​ចូល​កាន់តំណែង​ប្រធានាធិបតី ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​​នឹង​ធូរទ្រូង​បន្តិច​។​ក្តីសង្ឃឹម​ធំ គឺថា​សណ្តាប់ធ្នាប់​អន្តរជាតិ​ចាស់​ផ្អែកលើ​ច្បាប់ ដែល​អាម៉េរិក​និង​សម្ពន្ធមិត្ត​បាន​ប្រយុទ្ធ​ការពារ​នោះ នៅ​ទីបំផុត​នឹង​ត្រូវ​ស្តារឡើងវិញ​។​

​សូម​អោយ​ដូច្នេះ​ទៅ​ចុះ​។ តែ​សូម្បីតែ​វីរុស​កូរ៉ូណា​ត្រូវវាយ​កំចាត់​អស់ សេដ្ឋកិច្ច សម្ពន្ធភាព​និង​កេរ្តិ៍ឈ្មោះ​អន្តរជាតិ​របស់​អាម៉េរិក​ដែល​រង​ការខូចខាត​ធ្ងន់​ត្រូវ​ស្តារឡើងវិញ ។​វា​នឹង​ជាការ​ប្រឈម​មួយ​នៅ​ក្រោម​​កាលៈទេសៈ​មួយ​ដែល​ហួស​ឆ្ងាយ​ពី​ធម្មតា​។​

​ពេលនោះ ចិន​មិន​ត្រឹមតែ​ប្រជែង​នាំមុខ​អាម៉េរិក​ខាង​សេដ្ឋកិច្ច យុទ្ធសាស្ត្រ​និង​មនោគមវិជ្ជា តែ​ក៏​ប្រជែង​យក​តំណែង​មហាអំណាច ជា​អ្វីមួយ​ដែល​យើង​មិន​ដែល​ជួប​ពីមុនមក​។​

​ឥឡូវ​ពិភពលោក​ប្រឈម​ការធ្លាក់​ចុះ​ដុនដាប​យ៉ាង​លឿន វិបត្តិ​បរិស្ថាន​មិន​អាច​ប្រកែក​បាន​ដែល​គំរាម​សមត្ថភាព​របស់​យើង​នៅក្នុង​ការចាត់ការ​វា​នៅក្រោម​កាលៈទេសៈ​ណា​មួយ​ដែល​មិនមែន​បី​បួន​​ឆ្នាំ​អាច​ចាត់ការ​អោយ​មាន​ការខុស​ប្លែក​ល្អ​ឡើងវិញ​នោះ​ទេ​។​

​វា​ក៏​អាច​យឺត​ពេល​ក្នុង​ការបញ្ឈប់​ការប្រែប្រួល​អាកាសធាតុ​ចេះ​តែ​ទៅ​មុខ ហើយ​បើ​មិន​ចាត់ការ​ពេលនេះ វា​ក៏​គួរ​ចាត់ការ​ក្នុងពេល​ឆាប់ៗ​ដែរ​។​ការ​កាន់តំណែង​៤​ឆ្នាំ​ទៀត​សំរាប់​លោក​ត្រាំ អាច​ចាត់ទុកថា​ជា​​មហន្តរាយ​ចំពោះ​អនាគត​មនុស្សជាតិ​។​ការខូចខាត​បាន​ផ្តល់​អោយ​ប្រទេស​លោក និង​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក​រួចជាស្រេច ដែល​នឹង​ពិបាក​ជួសជុល​អោយ​ល្អ​ឡើងវិញ​។​

​បើបៃដិន​ឈ្នះ​ឆ្នោត​ហើយ​លោក​ប្តេជ្ញា​តាំងចិត្ត​ធ្វើ​រឿង​បរិស្ថាន​នេះ​អោយ​កាន់តែ​ស្វាហាប់ នេះ​ភារកិច្ច​នៅ​ចំពោះ​មុខ​របស់​លោក​ធំធេង អាច​ជា​ការ​ធ្វើតេស្តិ៍​មួយ​សំរាប់​ភាព​រឹងមាំ​និង​ការលើកទឹកចិត្ត​​បំផុត​សំរាប់​មេដឹកនាំ​ពិភពលោក​។​

​លោក​ត្រាំ​ក៏​បាន​ជួយ​បំផ្លាញ​យន្តការ​ពហុ​ជាតិ​ពីរ​បី ដែល​យើង​មាន​សំរាប់​គ្រប់គ្រង​វិបត្តិ​សេដ្ឋកិច្ច យុទ្ធសាស្ត្រ​និង​បរិស្ថាន​។​បើ​គាត់​នៅ​បន្ត​ក្នុង​អំណាច​នោះ​ទី​អ​វសា​ន្ត​មិនមែន​លេចឡើ​ង​ស្ទុងៗ​ទេ​តែ​យើង​​ពិតជា​មើលឃើញ​វាពី​ពេលនេះ​តែម្តង​៕​ប្រែ​សម្រួល​ដោយ​វាសនា​ពី​៖CNA

​ប្រធានាធិបតី ត្រាំ និង​គូប្រជែង​មានសង្ឃឹម​លោក ចូ បៃ​ដិន

ទីតាំងផ្សាយពាណិជ្ជកម្ម