អភិបាលខេត្ត អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការទី១០ ព្រឹទ្ធ សភា សាឈ្វេងយល់អំពីការអភិវឌ្ឍថ្មីៗ

76
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង: លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការទី១០ ព្រឹទ្ធសភា ដេីម្បីសិក្សាឈ្វេងយល់អំពីការអភិវឌ្ឍថ្មីៗរបស់ខេត្ត វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍមូលដ្ឋាន ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា។

អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជារងប្រ តិបត្តិការសឹករងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត និងលោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត។

លោក ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះការឆ្លៀតពេលដ៏មមាញឹកអញ្ជើញចុះ មកឈ្វេងយល់អំពីប្រសិទ្ធភាព ប្រសិទ្ធផល និងបញ្ហាប្រឈមនានាជុំវិញការអភិវឌ្ឍមូលដ្ឋាន ពិសេសការអនុវត្តច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងការងារវិមជ្ឈការ វិសហមជ្ឈការ នាពេលនេះ។

ក្នុងនោះលោកអភិបាលបាលខេត្ត បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ ការអភិឌ្ឍ វឌ្ឍនភាព នៃការអនុវត្តច្បាប់ ការផ្តល់សេវារដ្ឋបាល និងការបង្ការទប់ស្តាប់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាដេីម។

បន្ទាប់ពីបានស្តាប់នូវប្រសាសន៍ស្វាគមន៍របស់លោកអភិបាលខេត្តរួចមក លោក ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងអាណត្តិដឹកនាំរបស់លោកអភិបាលខេត្ត ដែលឆ្លុះបញ្ចាំងឱ្យឃើញថា មានសន្តិភាព ទើបមានការអភិវឌ្ឍរីកចម្រើន ភាពរីកចម្រើននេះ ហេីយ គឺអាស្រ័យដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនា បតីតេជោ នាយករដ្ឋមន្ត្រី និងដោយមានការចូលរួមអនុវត្តប្រកបដោយការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជារដ្ឋបាលខេត្តស្វាយរៀងទាំងមូល។

លោកប្រធានគណៈកម្មការទី១០ បានបញ្ជាក់ថា មន្ត្រីទាំងអស់ត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ ហើយបង្ខិតសេវាសាធារណៈឱ្យកាន់តែគៀកជិតប្រជាពលរដ្ឋ កាន់តែឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងត្រូវចូលរួមធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោកបានបន្តថាលទ្ធផលនៃអង្គប្រជុំនាពេលនេះ គណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា នឹងនាំយកទៅរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងអង្គព្រឹទ្ធសភា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីជូនជ្រាប និងចាត់វិធានការដោះស្រាយ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម