ចិន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ចេញពី​ឧទ្ធម្ភាគចក្រ​ដែល​បំពាក់​មី​ស៊ី​ល (វីដេអូ)

382
ចែករម្លែក

​រូបភាព​ថ្មី​ពី​កងទ័ព​រំដោះប្រជាជន​ចិន បង្ហាញ​ឧទ្ធម្ភាគចក្រ​វាយប្រហារ Z-10A ច្រើន​គ្រឿង​របស់​កងទ័ព​រំដោះប្រជាជន​ចិន​ដែល​ចូលរួម​ក្នុង​សមយុទ្ធ​បាញ់​គ្រាប់​ពិត ដែល​ទំនងជា​មី​ស៊ី​ល​ប្រភេទ​ថ្មី​។​ នេះ​បើ​យោង​តាម​សារព័ត៌មាន The Drive ។​

​វីដេអូ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ឡើង​វិញ​ទៅ​លើ​ប្រព័ន្ធ​YouTube កាលពី​ថ្ងៃទី​០៦ ខែ​សីហា បង្ហាញ​ឧទ្ធម្ភាគចក្រ​ចម្បាំង​ច្រើន​គ្រឿង​បាញ់​ទៅលើ​រថពាសដែក​ច្រើន​គ្រឿង​ដែល​បាន​កំណត់​ជា​ដៅ​វាយប្រហារ​។​

​សារព័ត៌មាន The Drive បាន​ចុះផ្សាយ​នៅក្នុង​អត្ថបទ​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​១១​សីហា​ថា​អាវុធ​នេះ​ទំនង​ជា​មី​ស៊ី​ល​តម្រង​គោលដៅ​វាយប្រហារ​ដោយ​ខ្លួនឯង​បន្ទាប់ពី​ត្រូវ​បាន​បាញ់ ហើយ​វា​មាន​សម​​ត្ថភាព​វាយប្រហារ​ចំ​គោលដៅ​។​

​សារព័ត៌មាន​ដដែល​នេះ បាន​និយាយថា ឧទ្ធម្ភាគចក្រ Z-10A ច្រើន​គ្រឿង​ត្រូវបាន​ប្រើប្រាស់​ជាមួយនឹង​ឧទ្ធម្ភាគចក្រ​ចម្បាំង​Z-19A មួយគ្រឿង ដែលជា​អ្នក​ផ្តល់​ទិន្នន័យ​គោលដៅ​វាយប្រហារ​តាម​រយៈ​​ប្រព័ន្ធ​រ៉ា​ដា​របស់​វា​។

​ទូរទស្សន៍​រដ្ឋ​ចិន​CCTV ក៏​បាន​បង្ហាញ​រូបភាព​កងទ័ព​ទ័ព​រំដោះប្រជាជន​ចិន បានដាក់​បំពាក់​គ្រាប់​មី​ស៊ី​ល​លើ​ឧទ្ធម្ភាគចក្រ​ចម្បាំង​Z-19A នេះ​។​

​ឧទ្ធម្ភាគចក្រ​Z-10A ឬ​WZ-10 ជា​ឧទ្ធម្ភាគចក្រ​វាយប្រហារ​ចម្ងាយ​មធ្យម​របស់​ចិន ផលិតឡើង​សំរាប់​កងទ័ពជើងគោក​និង​អាកាស​របស់​ចិន​។​គោលដៅ​សំខាន់​របស់​វា គឺ​បេសកកម្ម​ប្រឆាំង​រថក្រោះ​ តែ​ភារកិច្ច​បន្ទាប់​របស់​វា​គឺ​ការវាយប្រហារ​ពី​អាកាស​ទៅ​អាកាស​ផងដែរ​៕​ប្រែ​សម្រួល​៖​សុខា​/​វាសនា​

ឧទ្ធម្ភាគចក្រ​ចម្បាំង​ចិន​បំពាក់កាំជ្រួចនិងបាញ់​គ្រាប់​ពិត​ក្នុង​ពេលធ្វើ​សមយុទ្ធ​

ទីតាំងផ្សាយពាណិជ្ជកម្ម