ប្រគល់ថវិកាមរណ:សង្រ្គោះ​៨លាន​រៀលជូនក្រុមគ្រួសារសមាជិកសមាគម២គ្រួសារនៅខណ្ឌច្បារអំពៅ

75
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ: នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ គណ:កម្មាធិការសមា គមអតីតយុទ្ធជនកម្ពុជា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធកម្ពុជាខណ្ឌច្បារអំពៅ។

លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌច្បារអំពៅ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតបាននាំយកនូវថវិកាមរណៈសង្រ្គោះចំនួន០៨លានរៀល ជូនគ្រួសារសពអតីតយុទ្ធជនកម្ពុជាខណ្ឌច្បារអំពៅចំនួន០២គ្រួសារ ដែលមួយគ្រួសារទទួលបានថវិការចំនួនបួនលានរៀល ។ ១,ពេន សុខុម យោធាពិការ (ច្បារអំពៅ១)២,ឃឹម យ៉េន យោធាពិការ (និរោធ)។

ក្នុងឱកាសនោះក៏បានពាំនាំនូវការសាកសួរសុខទុក្ខនិងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសសមាគមនិងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ជូនចំពោះគ្រួសារសពសមាជិកសមាគម ទាំង២គ្រួសារ នូវការសោកស្តាយដែលបាត់បង់យុទ្ធជនដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ។

ជាពិសេសបានចូលរួមគាំទ្រគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជា នាំមកប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍រីកចម្រេីនរហូតដល់បច្ចុប្បន្ននេះ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម