ដាក់ឲ្យដំណើរការភ្លើងបំភ្លឺផ្លូវថ្មីនៅលើផ្លូវទ្រុងមាន់ចំនួន៣០​បង្គោលចាប់ពីផ្លូវប្រឡាយបារាំង ដល់ផ្លូវ វេង ស្រេង

79
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំនិងយកចិត្តទុកដាក់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការអភិវឌ្ឍរាជធានី មានទាំងកសាងផ្លូវ លូ ប្រឡាយ សួនច្បារសាធារណៈនិងហេដ្ឋារចនាសម័្ពនផ្សេងទៀត។

ជាក់ស្តែងសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាំបង្គោលភ្លើងបំភ្លឺសាធារណៈថ្មីចំនួន៣០បង្គោលនៅលើបណ្តោយផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ (ផ្លូវទ្រុងមាន់) ដោយចាប់ពីផ្លូវប្រឡាយបារាំង ដល់ផ្លូវ វេង ស្រេង ក្នុងខណ្ឌមានជ័យ ដើម្បីលើកសោភណ្ឌភាពផង ដើម្បីកាត់បន្ថយចោរកម្មផងនិងកដើម្បីតាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ទោះបីកាលៈទេសៈនេះបញ្ហាការបង្ការ ទប់ស្កាត់ ជម្ងឺកូវីដ–១៩ រដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងណាស់ ដើម្បីកុំឱ្យជម្ងឺនេះ បន្តការរីករាលដាលដល់ប្រជាពលរដ្ឋក៏ដោយ ។ប៉ុន្តែទោះបីជាយ៉ាងនេះក្តី រដ្ឋបាលរាជធានីភ្នំពេញក៏មិនបានភ្លេចការអភិវឌ្ឍនោះដែរ ។ ដូច្នេះថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានដាំបង្គោលភ្លើងបំភ្លឺសាធារណៈថ្មីចំនួន ៣០បង្គោលនៅលើបណ្តោយផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ (ផ្លូវទ្រុងមាន់) ដោយចាប់ពីផ្លូវប្រឡាយបារាំង ដល់ផ្លូវ វេង ស្រេង ក្នុងខណ្ឌមានជ័យ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម