សូមប្រជាពលរដ្ឋកុំបញ្ចេញសំរាម មកដាក់តាមផ្លូវសាធារណៈក្នុងអំឡុងពេលឈប់សម្រាក៥ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

78
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ៖ ក្នុងអំឡុងពេលឈប់សម្រាកការងារក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហាឆ្នាំ ២០២០ខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់លំនៅដ្ឋានក្នុងរាជធានីភ្នំពេញទាំងអស់មេត្តាយោគយល់និងអធ្យាស្រ័យកុំបញ្ចេញសំរាមមកដាក់តាមផ្លូវសាធារណៈដោយសូមរក្សាដាក់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរាងខ្លួនជាបណ្ដោះអាសន្ន។

នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពីការផ្ដល់សេវាសំអាតប្រមូលនិងដឹកជញ្ជូនសំរាមសំណល់រឹងក្នុងឱកាសឈប់សម្រាកការងារនៅថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហាឆ្នាំ ២០២០ ។

រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញឱ្យបានជ្រាបថា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការនិយោជកកម្មករឈប់សម្រាកការងារចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហាឆ្នាំ២០២០ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។

ក្នុងអំឡុងពេលឈប់សម្រាកខាងលើនេះការផ្ដល់សេវាស្អាតប្រមូលនិងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញនឹងមិនបានល្អដូចថ្ងៃធម្មតាទេ ដោយកម្មករក្រុមហ៊ុនស៊ីនទ្រីនិងអវត្តមានមួយចំនួន។ ដើម្បីរក្សាអក្សរភាពអនាម័យបរិស្ថាននៅរាជធានីភ្នំពេញរដ្ឋាភិបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់លំនៅដ្ឋានក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់និងអធ្យាស្រ័យកុំបញ្ចេញសំរាមមកដាក់ តាមផ្លូវសាធារណះដោយសូមរក្សាដាក់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរាងខ្លួនជាបណ្ដោះអាសន្ន៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម