ស្ថានភាពទឹកក៏មកដល់ក្រោយស្ពានថ្មីស្នាដៃសហគមភូមិទ្រាស និងភូមិព្រះឈរបានសង់រូច

136
ចែករម្លែក

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ : ទឹកអូរហូរតាមប្រឡាយហើយស្រូវក៏ល្អបណ្តើរៗហើយ។ ពោលគឺក្រោយពីស្ពានទំនប់ថ្មីអូរល្អក់សំបុកក្រៀលវាលរហាលប្រាសាទតុប ដែលជាស្នាដៃនិងការរៃអង្គាសថវិការបស់សហគមន៍កសិករនៅភូមិទ្រាសនិងភូមិព្រះឈរឃុំគោកឋិនស្រុកថ្មពួក។ នេះបើតាមលោកនង ប៊ុនឈី មេឃុំគោកកឋិនអោយដឹងកាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២០។

សូមរំលឹកថា កសិករនិងមន្ត្រីមូលដ្ឋានបានដង្ហោយហៅសប្បុរសជ័យជួយថវិកានិងធន ធានសាងសង់បន្តនូវស្ពានបេតុងសហគមន៍មួយកន្លែងនៅនៅចំណុចរហាលសំបុកគ្រៀលនៃទំនប់តាសុន ក្បែរអន្លង់ល្អក់នៃស្ទឹងថ្មពួកក្នុងភូមិទ្រាសឃុំគោកកឋិនស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

កាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២០ អ្នកតំណាងរាស្ត្រនិងមន្ត្រីអាជ្គាធរខេត្ត ស្រុកបានទៅលើកទឹកចិត្តដល់ការរៃអង្គាសគ្នារបស់សហគមន៍កសិករកសាងស្ពាននោះ ។

លោកវ៉ែន សំអូន មេការនៃក្រុមហ៊ុនយី សារ៉េន សាងសង់ស្ពាន ថ្នល់ លូនិងលោកខុន ថា ប្រចាំការដ្ឋានអោយដឹងថា ៖ស្ពាននេះស្ថាបនាលើទំនប់តាសុនប្រវែង៤,៥គម ដែលភ្ជាប៉ពីភូមិគោកកឋិន ,ភូមិទ្រាស ទៅភ្នំព្រះដែលពលរដ្ឋប្រើប្រាសសម្រាប់ធ្វើដំណើរនិងដឹកជញ្ជូនកសិផលស្រូវ ដំឡូងមី ។ ជាងនេះទៅទៀត វាក៏ជួយបញ្ជៀសទឹកជំនន់កុំអោយលិចលង់ដំណាំដំឡូងមីនិងដំណាំស្រូវនៅរដូវវស្សា ។

ស្ពានមានប្រវែង៥មគុណ១២ម ឥឡូវបានស្ថាបនារួចរាល់ ហើយទឹកភ្លៀងក៏ជនមកដែរ។ ប៉ុន្តែស្ថានភាពនៅទីនោះ ខុសពីរាលឆ្នាំ ដោយសារកសិករអាចធ្វើដំណើរនិងដឹកសិផលឆ្លងកាត់ទីនោះបានព្រោះមានស្ពានថ្មថ្មីមួយ ។

ប្រជាសហគមន៍សុទ្ធសាធនិង ព្រះតេជគុណប៊ុន បឿន គង់នៅវត្តបាលីលេយ្យ សរអា បានជួយឧបត្ថម្ភចំនួន៤.០០០ដុល្លាសរអាបានរៃអង្គាសថវិកាកសាងស្ពានក្នុងសហគមន៍នោះ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម