ក្រពើទម្ងន់កន្លះតោនត្រូវអ្នកភូមិឥណ្ឌូនេស៊ីចាប់បាននិងកាត់ក្បាលចោល

755
ចែករម្លែក

ក្រពើយក្សប្រវែង ៤,៣ ម៉ែត្រត្រូវបានប្រមាញ់និងកាត់ក្បាលដោយអ្នកភូមិដែលជឿស៊ុបលើអប្បិយជំនឿនៅប្រទេសឥណ្ឌូនេស៊ីកាលពីសប្តាហ៍មុន បន្ទាប់ពីវាបង្កការភ័យខ្លាចដល់អ្នកស្រុក។

ក្រពើអាយុ ៥០ ឆ្នាំនេះត្រូវបានអ្នកភូមិតាមប្រមាញ់បន្ទាប់ពីវាបានវាយប្រហារមនុស្សជាច្រើននាក់។

វាបានជាប់នៅក្នុងសំណាញ់ដេរភ្ជាប់ទៅដោយផ្លែកាំបិតស្រួចៗនៅក្នុងទន្លេកាយូបេស៊ីកាលពីល្ងាចថ្ងៃចន្ទសប្តាហ៍មុននៅលើកោះបាងកាបេលីតាំងនៃប្រទេសឥណ្ឌូនេស៊ី។

អ្នកស្រុកបានទទូចសុំឱ្យកប់ដងខ្លួននិងក្បាលដាច់ដោយឡែកពីគ្នា ដូច្នេះវានឹងមិនវិលមករកពួកគេវិញទេ ព្រោះពួកគេជឿថាវាជាវិញ្ញាណបិសាច។

បន្ទាប់ពីចាប់បានពីរថ្ងៃ ក្រពើបានងាប់ដោយសារហត់អស់កម្លាំង។ ក្រពើទម្ងន់កន្លះតោននេះមើលទៅធំខ្លាំងណាស់ទាល់តែយកអាប៊ុលមកដឹកទើបទៅរួច។

អ្នកស្រុកបដិសេធមិនប្រគល់សាកសពក្រពើទម្ងន់ ៥០០ គីឡូក្រាមនេះដល់ក្រុមអ្នកអភិរក្សទេព្រោះពួកគេជឿថា ស្រុកភូមិរបស់ពួកគេនឹងត្រូវវិនាសហិនហោច ប្រសិនបើក្រពើនេះត្រូវបានផ្ទេរទៅកន្លែងផ្សេង៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម