ព័ត៌មានបន្ថែមៈបាក់ដងសន្ទូចធំនាការដ្ឋានសំណង់ នៅក្រុងប៉ោយ​ប៉ែតស្លាប់ប្រាំនាក់ របួសបួននាក់

333
ចែករម្លែក
ព័ត៌មានបន្ថែមៈបាក់ដងសន្ទូចធំនាការដ្ឋានសំណង់ នៅក្រុងប៉ោយ​ប៉ែតស្លាប់ប្រាំនាក់ របួសបួននាក់

ដោយ:ប.ជ័យ,មុនីរ័ត្ន/បន្ទាយមានជ័យ: មានករណី បាក់ដងសន្ទួចកាលពីម៉ោងជាង​២រសៀលថ្ងៃទី១២ខែសីហាឆ្នាំ២០២០នៅការដ្ឋានមួយនៅក្រុងប៉ោយប៉ែតបណ្តាលឲ្យស្លាប់មនុស្សប្រាំនាក់បាត់បង់ជីវិតនិងបួននាក់ផ្សេងទៀតរបួសធ្ងន់ស្រាល។

ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ ប្រាប់រស្មីកម្ពុជាមុននេះបន្តិចថា ចំពោះករណីបាក់ដងសន្ទូចនេះ បានបណ្តាល​ឲ្យមនុស្សចំនួន ៥នាក់ស្លាប់ (ស្រីទាំង៥នាក់) និងរងរបួសចំនួន ៤នាក់ (ស្រីទាំង​អស់)។ “តួលេខស្លាប់ ៥នាក់ របួស ៤នាក់ ស្រីទាំងអស់ ហើយកម្លាំងរបស់​ខ្ញុំបានជួយសង្គ្រោះអ្នក ដែលរបួសបញ្ជូនទៅមន្ទីរ ពេទ្យ និងបានជួយដឹកអ្នក ដែល ស្លាប់ចូលទៅវត្ត អារាម”។ លោកស្នងការបានបន្តថា សមត្ថកិច្ចកំពុង តែបន្តការងារ ស្រាវ ជ្រាវមុខសញ្ញាដែលបង្កធ្វើឲ្យបាក់ដងសន្ទូចឆ្លងរបង ហើយចុងដង​សន្ទូចមកប៉ះត្រូវ ប្រជា ពលរដ្ឋ នៅខាងក្រៅ។

របាយការណ៍សមត្ថកិច្ចបញ្ជាក់់ថាជនរងគ្រោះដល់ជីវិតទាំងប្រាំនាក់សុទ្ធជាស្រ្តី។ក្នុងនោះទី១ .ឈ្មោះ ឈាន ហុង អាយុ៤៤ឆ្នាំ,ទី២.ឈ្មោះ ឌឹម សុខ ណាក់ អាយុ២៩ឆ្នាំ,ទី៣.ឈ្មោះ លឿប ឡាក់ អាយុ៥៥ឆ្នាំ,ទី៤.ឈ្មោះ សេង មុយគា និងទី៥.ឈ្មោះ ចូវ លី អាយុ៤៩ឆ្នាំ។ចំណែកអ្នករបួសជាស្រ្តីដែរក្នុងនោះទី១.ឈ្មោះ ផល សុដាលីន អាយុ៣៣ឆ្នាំ,ទី២.ឈ្មោះ កា សុម៉ាមាន អាយុ៣៤ឆ្នាំ,ទី៣.ឈ្មោះ សៅ រិទ្ធ អាយុ៤១ឆ្នាំនិងទី៤.ឈ្មោះខាន់ ចាន់ឌី អាយុ២៧ឆ្នាំ(ស្រាល)។
អ្នកទាំង​អស់រស់នៅភូមិគីឡូលេខ៤។សាកសព និងអ្នករងរបួស​ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មី។

ព័ត៌មានបន្ថែមៈបាក់ដងសន្ទូចធំនាការដ្ឋានសំណង់ នៅក្រុងប៉ោយ​ប៉ែតស្លាប់ប្រាំនាក់ របួសបួននាក់

ការដ្ឋានសំណង់នោះជារបស់បុរីដឹផាក សុីធី(The Park City ) នោះស្ថិតនៅចំណុចខាងកើតសាលារៀនចិន ផ្លូវជាតិលេខ៥ភូមិគីឡូម៉ែត្រ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។មូលហេតុរលំដួលក្រែនស្ទួចផ្ទាំងស្លែតទំងន់៧តោន របស់ក្រុមហ៊ុនដឺផាកស៊ីធីវីឡា របស់លោក ឧកញ៉ាឡៅ ប៊ុនប៉ា ។៕/B/សរន

ព័ត៌មានបន្ថែមៈបាក់ដងសន្ទូចធំនាការដ្ឋានសំណង់ នៅក្រុងប៉ោយ​ប៉ែតស្លាប់ប្រាំនាក់ របួសបួននាក់
ព័ត៌មានបន្ថែមៈបាក់ដងសន្ទូចធំនាការដ្ឋានសំណង់ នៅក្រុងប៉ោយ​ប៉ែតស្លាប់ប្រាំនាក់ របួសបួននាក់

ទីតាំងផ្សាយពាណិជ្ជកម្ម