នូវែ​លសេ​ឡង់​បិទ​ទីក្រុង បន្ទាប់ពី​មាន​ករណី​ឆ្លង​វីរុស​ក្នុងស្រុក​លើកដំបូង​ក្នុង​រយៈពេល​១០២​ថ្ងៃ​មកនេះ​

223
ចែករម្លែក

​នូវែ​លសេ​ឡង់​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​១១​សីហា​ថា​ខ្លួន​បាន​បិទ​ទីក្រុង​អក់​លែ​ន​ដែល​ជា​ទីក្រុង​ធំ​បំផុត​របស់​ខ្លួន បន្ទាប់​ពី​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​៤​នាក់​ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​នេះ ដែលជា​​ករណី​ឆ្លង​ក្នុងស្រុក​លើក​ដំបូង​បន្ទាប់​ពី​មិន​មាន​ករណី​ឆ្លង​អស់​រយៈពេល​១០២ ថ្ងៃ​។​

​នាយករដ្ឋមន្ត្រី លោកស្រី ចា​ស៊ីន​ដា អា​ដឺ​ន​(Jacinda Ardern) បាន​និយាយថា ទីក្រុង​អក់​លែ​ន​នឹង​ត្រូវ​បិទ​ក្នុង​វិធានការ​តឹងរឹង​កម្រិត​៣​ចាប់ពី​ថ្ងៃ​ថ្ងៃ​ពុធ​ទី​១២​ខែ​សីហា ជា​វិធានការ​បង្ការ​ទុកជាមុន​​ដែល​តាម​វិធា​ការ​នេះ ប្រជាជន​ត្រូវ​នៅ​ឆ្ងាយ​ពី​កន្លែងធ្វើការ​និង​សាលារៀន​និង​ការជួបជុំ​គ្នា​ច្រើន​ជាង​១០ នាក់​ត្រូវបាន​រឹតត្បិត​ជាថ្មី​។​

ទីក្រុង​Auckland នឹង​ត្រូវ​បាន​បិទ​ក្នុង​វិធានការ​តឹងរឹង​កម្រិត​៣ ចាប់ពី​ថ្ងៃ​ថ្ងៃ​ពុធ​ទី​១២​ខែ​សីហា សម្រាប់​រយៈពេល​៣​ថ្ងៃ​

​ការ​រឹតបន្តឹង​នេះ​នឹង​ត្រូវ​អនុវត្ត​រយៈពេល​៣​ថ្ងៃ​រហូត​ដល់​ថ្ងៃ​សុក្រ​។​

​ក្រុម​មន្ត្រី​សុខាភិបាល​បាន​និយាយថា មនុស្ស​៤​នាក់​ដែល​បាន​ឆ្លង​វីរុស​កូវី​ដ​១៩​គឺ​នៅក្នុង​គ្រួសារ​មួយ ។ ពួកគេ​មិន​បាន​ធ្វើដំណើរ​ជា​អន្តរជាតិ​ទេ ។ សមាជិក​មួយចំនួន​នៃ​គ្រួសារ​នេះ​ត្រូវបាន​ធ្វើតេស្តិ៍​​ហើយ​មាន​ការតាមរក​អ្នក​ដែល​មាន​ទំនាក់ទំនង​។​

​លោកស្រី Jacinda Ardern ក៏​បាន​និយាយ​ផងដែរ​ថា​ប្រទេស​នូវែល​សេឡ​ង់​កំពុង​ចូល​ដល់​កម្រិត​ប្រុងប្រយ័ត្ន​កម្រិត​២ ចាប់ពី​ថ្ងៃ​ពុធ​នេះ​រយៈពេល ៣​ថ្ងៃ​។​នេះ​មានន័យថា​វិធានការ​គម្លាត​សង្គម​​នឹង​ត្រូវបាន​អនុវត្ត​ឡើងវិញ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម