សគមគមរោងចក្រកាត់ដេរ​នៅកម្ពុជាចេញសេចក្តីណែនាំ​ដល់សមាជិកនិងអ្នកបញ្ជាទិញ​ស្តីពីការដកផ្នែកខ្លះនៃ EBA

200
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖សមាគមរោងចក្រកាត់ដេរនៅកម្ពុជាឬហៅថា(GMAC)នៅថ្ងៃទី១២ខែសីហានេះបានចេញសេចក្តីណែនាំមួយដល់សមាជិកនិងអ្នកបញ្ជាទិញស្តីពីសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ស្តីពីការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះ​ពន្ធ​លើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ(EBA)សម្រាប់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរមួយចំនួនពីប្រទេសកម្ពុជានឹង​ចូលជាធរមាន​ចាប់ពីថ្ងៃទី ១២ខែសីហាឆ្នាំ២០២០នេះទៅ។

ក្នុងសេចក្តីណែនាំខាងលើបានបញ្ជាក់ថា សមាគមន៍រោងចក្រកាត់ដេរកម្ពុជាបាន​រៀបចំការណែនាំនេះដើម្បីសម្រាប់អត្ថប្រយោជន៍សមាជិកនិងអ្នកបញ្ជាទិញអន្តរជាតិដែលនឹងទទួលរងផលប៉ះពាល់ពីសេចក្តីសម្រេចនេះ។ព្រមជាមួយគ្នាការណែនាំនេះ​ក៏ត្រូវបានរៀបចំឡើងដើម្បីផ្តល់ភាពច្បាស់លាស់អំពីខ្សែបន្ទាត់ពន្ធលើផលិតផលដែលបានបាត់បងអត្ថប្រយោជន៍(EBA)និងខ្សែបន្ទាត់ពន្ធលើផលិតផលដែលបន្ត​ទទួលបានអត្ថប្រយោជន៍ពីការមិនយកពន្ធនិងមានកូតាសម្រាប់ការនាំចូលទៅទីផ្សារសហភាពអឺរ៉ុប។

ក្នុងសេចក្តីណែនាំនេះដែរបានបញ្ជាក់ថាសម្រាប់សេចក្តីសម្រេចគណៈកម្មាធិការពីថ្ងៃទី១១ខែកុម្ភៈបានដកអត្ថប្រយោជន៍សម្រាប់បន្ទាត់ពន្ធសរុបចំនួន៤០(ខ្សែបន្ទាត់លើស្ករចំនួន១ខ្សែបន្ទាត់ លើផលិតផលធ្វើដំណើរចំនួន៥ខ្សែបន្ទាត់  ពន្ធលើ​ផលិតផល​សម្លៀក​បំពាក់ចំនួន២៥ និងខ្សែបន្ទាប់ពន្ធលើផលិតផលស្បែកជើងចំនួន៩)​នៅកម្រិត៤និង​៦ខ្ទង់​ដែលចូលជាធរមានចាប់ពីថ្ងៃទី១២ខែសីហាឆ្នាំ២០២០។ខ្សែបន្ទាត់ពន្ធទាំង​៤០នេះមាននៅក្នុងតារាងទី១។ដោយឡែកសម្រាប់ខ្សែបន្ទាត់នៅសល់ដទៃទៀតនៅកម្រិត៦ខ្ទង់ នៅតែទទួលបានអត្ថប្រយោជន៍រួចពន្ធនិងគ្មានកូតាក្រោមកម្មវិធី (EBA)ដែលសម្រាប់ការនាំចេញពីកម្ពុជា។ខ្សែបន្ទាត់ទាំងនោះនៅតារាងទី២៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម