បំបែកសំណុំរឿង​ចាប់​ជំ​រិ​តៈ ប៉េអឹម​បង្ក្រាប​ក្រុមសង្គមងងឹត​ចិន​ជិត​៣០​នាក់ និង​រំដោះ​ជនរងគ្រោះ​ចំនួន​បីនាក់​

549
ចែករម្លែក
បំបែកសំណុំរឿង​ចាប់​ជំ​រិ​តៈ ប៉េអឹម​បង្ក្រាប​ក្រុមសង្គមងងឹត​ចិន​ជិត​៣០​នាក់ និង​រំដោះ​ជនរងគ្រោះ​ចំនួន​បីនាក់​(រូបសមត្ថកិច្ច)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ក្រុមសង្គមងងឹត​ចិន​ជិត ៣០​នាក់ ដែល​បាន​ចាប់ជំរិត​ទារប្រាក់​ពី​ជន​ជាតិចិន​គ្នាឯង នៅក្នុង​សណ្ឋាគារ Meilian Garden Hotel ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោងជាង​១២​ ថ្ងៃទី​១២ ខែសីហា​នេះ​។​

​ប្រភពបញ្ជាក់ថាមានការ​បង្ក្រាប​ជន​ជាតិចិន​ជាច្រើន​នាក់ដែល ធ្វើឡើង​ដោយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ដោយមាន​ការណែនាំ​ចង្អុលបង្ហាញ ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​មេបញ្ជាការរង​ពីរ​រូប គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពូ ដាវី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ តារា​វុ​ធ សហ​ការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំង​មានការ​ចូលរួម​ពី​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង ឆាយ ហុង បាន​ចុះបង្ក្រាប ជន​ជាតិចិន​មួយក្រុម ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២៩នាក់ (​ស្រី​៣​នាក់​)​។

ប្រភពបន្តថាប្រតិបត្តិការ​មួយ​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន ថា​ក្រុម​ជនសង្ស័យ​ទាំងនេះ ជាប់​ពាក់ព័ន្ធ​ករណី ចាប់​ជំរិត​យកប្រាក់​លើ​ជន​ជាតិចិន​ដូចគ្នា។សមត្ថកិច្ច​រំដោះ​បាន​ជនរងគ្រោះ​ចំនួនបីនាក់ បច្ចុប្បន្ន សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​សួរនាំ​ជនសង្ស័យ​កសាង​សំណុំរឿង​តាម​និតិ​វិធី​។​​សមត្ថកិច្ច​​​មិនទាន់​បង្ហាញ​អត្តសញ្ញាណ​ជនរងគ្រោះ​និង​ជនជាប់សង្ស័យ​នៅឡើយ​ទេ​៕​សរន​

បំបែកសំណុំរឿង​ចាប់​ជំ​រិ​តៈ ប៉េអឹម​បង្ក្រាប​ក្រុមសង្គមងងឹត​ចិន​ជិត​៣០​នាក់ និង​រំដោះ​ជនរងគ្រោះ​ចំនួន​បីនាក់​(រូបសមត្ថកិច្ច)
បំបែកសំណុំរឿង​ចាប់​ជំ​រិ​តៈ ប៉េអឹម​បង្ក្រាប​ក្រុមសង្គមងងឹត​ចិន​ជិត​៣០​នាក់ និង​រំដោះ​ជនរងគ្រោះ​ចំនួន​បីនាក់​(រូបសមត្ថកិច្ច)
បំបែកសំណុំរឿង​ចាប់​ជំ​រិ​តៈ ប៉េអឹម​បង្ក្រាប​ក្រុមសង្គមងងឹត​ចិន​ជិត​៣០​នាក់ និង​រំដោះ​ជនរងគ្រោះ​ចំនួន​បីនាក់​(រូបសមត្ថកិច្ច)
បំបែកសំណុំរឿង​ចាប់​ជំ​រិ​តៈ ប៉េអឹម​បង្ក្រាប​ក្រុមសង្គមងងឹត​ចិន​ជិត​៣០​នាក់ និង​រំដោះ​ជនរងគ្រោះ​ចំនួន​បីនាក់​(រូបសមត្ថកិច្ច)
បំបែកសំណុំរឿង​ចាប់​ជំ​រិ​តៈ ប៉េអឹម​បង្ក្រាប​ក្រុមសង្គមងងឹត​ចិន​ជិត​៣០​នាក់ និង​រំដោះ​ជនរងគ្រោះ​ចំនួន​បីនាក់​(រូបសមត្ថកិច្ច)

ទីតាំងផ្សាយពាណិជ្ជកម្ម