​អនុវត្ត​ច្បាប់​ចរាចរណ៍​១០៤​ថ្ងៃៈ ផាកពិន័យ​យានយន្ត​ជិត​១៤​ម៉ឺន​គ្រឿង​

186
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ខឿន​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១០៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ១៣៧៦១៥​គ្រឿង​។​ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១០២០៨៩​គ្រឿង និង​រថយន្ត​មាន​ចំនួន ៣៥៥២៦​គ្រឿង (​រថយន្ត​តូច ៣០៦៨៤​គ្រឿង និង​រថយន្ត​ធំ ៤៨៤២​គ្រឿង​)​។


​សម្រាប់​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​ល​ល្មើស​សរុប​ចំនួន ១២០៦​គ្រឿង ។​ក្នុងនោះ​ម៉ូតូ​ចំនួន ៩០០​គ្រឿង និង​រថយន្ត​ចំនួន ៣០៦​គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន ២៥០​គ្រឿង និង​រថយន្ត​ធំ​ចំនួន ៥៦​គ្រឿង​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។ សម្រាប់​រថយន្ត​ភាគច្រើន គឺ​ល្មើស​ល្បឿន ល្មើស​សញ្ញា អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ លើស​ចំណុះ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម