អ្នកនាំពាក្យ​៖​គ្រួសារ​ក្រីក្រ​ជាង ៦​សែន​៦​ម៉ឺន​គ្រួសារ ស្មើនឹង​ប្រជាជន​ក្រី​កជាង​២​លាន​៦​សែន​នាក់​

191
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងផែនការ លោក ស្រី ដា បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​១២ ខែសីហា ថា ទិន្នន័យ​គ្រួសារ​ក្រីក្រ ក្នុង​ជុំ​ទី​៣ ដែល​ត្រូវអនុវត្ត​បន្ថែម​លើ​ជុំ​ទី​១ និង​ជុំ​ទី​២ ដែល​ត្រូវ​បើក​ផ្តល់​ឧបត្ថម្ភ​សាច់ប្រាក់​ចាប់ពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ តទៅទៀត ។​គឺ​ក្រសួងផែនការ បាន​បន្ត​រកឃើញ​គ្រួសារ​ក្រីក្រ​ចំនួន​ប្រមាណ ៥​ម៉ឺន ៦​ពាន់​គ្រួសារ (​ក្រ​១​ចំនួន​២​ម៉ឺន​២​ពាន់​គ្រួសារ​និង​ក្រ​២​ចំនួន​៣​ម៉ឺន​៣​ពាន់​គ្រួសារ​)​ដែលមាន​ប្រជាជន​ក្រីក្រ​សរុប​ចំនួន​ប្រមាណ​២០​ម៉ឺន​៨​ពាន់​នាក់​។​

​អ្នកនាំពាក្យ​ក្រសួងផែនការ​បានបញ្ជាក់​ថា​សរុប​ទាំងបី​ដំណាក់កាល​មាន​ចំនួន​គ្រួសារ​ក្រីក្រ​សរុប​ប្រមាណ​៦​សែន​៦​ម៉ឺន​៩​ពាន់​គ្រួសារ​ស្មើនឹង​ចំនួន​ប្រជាជន​ក្រីក្រ​សរុប​ប្រមាណ​២​លាន​៦​សែន​៩​ពាន់​នាក់​។​អ្នកនាំពាក្យ​ក្រសួងផែនការ​ក្នុងស្ថានភាព​ចំនួន​គ្រួសារ​ក្រីក្រ​ក្នុង​ជុំ​ទី​៣​មិន​ថយចុះ​នេះ​។​គឺ​ដោយសារ​គ្រួសារ​ដែល​ចំណាកស្រុក​បាន​ត្រឡប់មក​ស្រុកកំណើត​ដើម្បី​ដាក់ពាក្យ​ទទួលបាន​បណ្ណសម​ធម៌​និង​គ្រួសារ​ងាយ​រងគ្រោះ​ផ្សេងៗ​ទៀត​បាន​ធ្លាក់ខ្លួន​ចូល​ភាពក្រីក្រ​ក្នុងអំឡុង​ឡុង​ពេល​វិបត្តិ​កូ​វីដ​១៩​នេះ​។

​ទន្ទឹមនឹងនេះ​គឺ​យើង​សង្កេតឃើញ​មាន​ភាពមិនប្រក្រតី​ជាច្រើន​បាន​កើតឡើង​ដោយសារ​គ្រួសារ​ដែលមាន​ជីវភាព​ធូរធារ និង​ភាព​ច្រណែន​នឹង​ការទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​នេះ មានការ​កើនឡើង ។​បន្តទៅ​ធ្វើការ​ដាក់ពាក្យ​សម្ភាសន៍ ដែល​បានធ្វើ​ការរំខាន​ដល់​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​ក្រុមការងារ​របស់​មន្ទីរ​ផែនការ​រាជធានី​ខេត្ត​ក្រុង​ទូទាំងប្រទេស​ដែល​កំពុងតែ​មមាញឹក​ស្វែងរក​គ្រួសារ​ក្រីក្រ​ពិតប្រាកដ​ក៏ដូចជា​ដកចេញ​គ្រួសារ​ដែលមាន​ជីវភាព​ធូរធារ ឬក៏​បន្លំ​។

​លោក ស្រី ដា បាន​បន្តថា ចំពោះ​ការបើក​ផ្តល់​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ក្នុង​ជុំ​ទី​២​នេះ មាន​ស្ថានភាព​ល្អប្រសើរ​គិត​មកដល់​ត្រឹម​ល្ងាច​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០២០​គឺ​សម្រេចបាន​ជាង​៩៤​ភាគរយ​ហើយ បើតាម​ការផ្តល់​ព័ត៌មាន​ពី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម