​ខឹង​គេ​ជាន់​ស្បែកជើង​ប្រឡាក់​ភក់​កាប់​គេ​ឱ្យ​របួសធ្ងន់ អាវុធហត្ថ​ចាប់ខ្លួន​

234
ចែករម្លែក

ដោយ ៖ ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​គ្រាន់តែ​គេ​ដើរ​ជាន់​ស្បែកជើង​ឱ្យ​ប្រឡាក់​ភក់ ជនសង្ស័យ​ម្នាក់​ក៏​ខឹង​យក​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ​បណ្ដាល​រងរបួស​ធ្ងន់ធ្ង​ន់​ហើយ​រត់​គេចខ្លួនបាត់​។​ហេតុការណ៍​កើតឡើង​តាំងពី​យប់ ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​ដោយ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​តុលាការ​កម្លាំង​បាន​ចាប់ខ្លួន​ជនសង្ស័យ​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១២ ខែសីហា ឆ្នាំ ២០២០​។​


​គឺ​លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ ក្រុង​សិរីសោភ័ណ បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឡៃ ឡុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​។​លោក​បាន​បន្តថា ៖ ជនរងគ្រោះ​ឈ្មោះ ម៉ែន សំណាង រស់នៅ​ភូមិ​ឃុំ​ខាងលើ ។​
​។​ក្រោយពី​សាកសួរ​ចម្លើយ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​យក​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ​បណ្ដាល​រងរបួស​ធ្ងន់​ដោយសា​ខ្លួន​ខឹង​ជនរងគ្រោះ​ជាន់​ស្បែកជើង​របស់ខ្លួន​បណ្ដា​ល​ឱ្យ​ប្រឡាក់​ភក់​។អាវុធហត្ថ​ក្រុង​បញ្ជូន​ជនសង្ស័យ​ទៅ​ខេត្តហើយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនមក​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕S/

​រូបថត ៖ គ្រាន់តែ​ខឹង​គេ​ជាន់​ស្បែកជើង​ប្រឡាក់​ភក់ កាប់​គេ​អោយ​របួសធ្ងន់ ,​អាវុធហត្ថ​ចាប់ខ្លួន​បញ្ជូន (​រូប​៖ ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម