ព្រឹក​នេះ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ធ្វើ​សន្និសីទ​ស្តីពី​«​ផលប៉ះពាល់​និង​វិធានការ​ឆ្លើយតប​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ក្នុង​វិស័យ​ផលិតកម្ម​កសិកម្ម​»

169
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ព្រឹក​នេះ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​ផលប៉ះពាល់​និង​វិធានការ​ឆ្លើយតប​នឹង​បញ្ហា​ប្រែប្រួល​អា កាស​ធាតុ​ក្នុង​វិស័យ​ផលិតកម្ម​កសិកម្ម​» នៅវេលា​ម៉ោង​០៩៖៣០​នាទី​ នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​។​នេះ​​បើយោងតាម​សេចក្ដីជូនដំណឹង​របស់​អង្គភាព​អ្នកនាំពាក្យ រាជរដ្ឋាភិបាល ។​

​សន្និសីទ​នេះ​មាន​គោលបំណង​បង្ហាញជូន​សាធារណជន​ឲ្យ​បាន​យល់ច្បាស់​អំពី​ផលប៉ះពាល់​និង​វិធានការ​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ ​ដើម្បី​ទប់ទល់​នឹង​ភាព​ប្រឈម​វិស័យ​កសិកម្ម​ជាពិសេស​គឺ​អនុវិស័យ​ផលិតកម្ម​ដំណាំ​ក្នុង​កាលៈទេសៈ​នៃស្ថានភាព​ប្រែប្រួល​អាកាសធាតុ​។​

​សន្និសីទ​សារព័ត៌មាន​នេះ​មានការ​សម្របសម្រួល​ពី លោក ផៃ ស៊ី​ផាន រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី​និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​វាគ្មិន​មកពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕BR​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម