ការប្រកួត​កីឡាហែលទឹក​ជើងឯក “​សម្ដេច​ក្រឡាហោម ស ខេង លើក​ទី​៧” នឹង​បើក​នៅ​ថ្ងៃទី​១៥ សីហា ខាងមុខ​

226
ចែករម្លែក


ដោយ​៖​រ៉ូ​ហ្សា​/ភ្នំពេញ​៖​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ប្រកាស​បើក​ការប្រកួត​កីឡា​ហែលទឹក​ជ្រើសរើស​ជើងឯក “​សម្ដេច​ក្រឡាហោម ស ខេង លើក​ទី​៧ ឆ្នាំ​២០២០ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ ២០២០ នៅ​អាង​ហែល​ទឹក នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រាជធានី​ភ្នំពេញ​ក្រោម​សហការ​រវាង​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា នឹង​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។​


​លោក​ហែម គី​រី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​ប្រាប់​ឲ្យ​ដឹង​តាម​អន​ឡាញ​ថា ការប្រកួត​ឆ្នាំនេះ​ជា​ផ្នែក​៣​ធំៗ​គឺ​ផ្នែក​បុរស​៖​កីឡាករ​ត្រូវមាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើងទៅ ផ្នែក​នារី​៖​កីឡាការិនី​ត្រូវមាន​អាយុ​ចាប់ពី ១០​ឆ្នាំ​ឡើងទៅ និង​ផ្នែក​ជនពិការ​៖​កីឡាករ​គិត​ចាប់ពី​(S3-S10)​។​ចំណែក​វិញ្ញាសា​ផ្នែក​បុរស​មាន​៥​វិញ្ញាសា​គឺ​វិញ្ញាសា​ហែល​របៀប​សេរី​ចម្ងាយ​២០០​ម៉ែត្រ វិញ្ញាសា​ហែល​របៀប​កង្កែប​ចម្ងាយ​២០០​ម៉ែត្រ វិញ្ញាសា​ហែល​របៀប​ផ្ងារ​ចម្ងាយ​១០០​ម៉ែត្រ វិញ្ញាសា​ហែល​របៀប​មេអំបៅ​ចម្ងាយ​១០០​ម៉ែត្រ និង​វិញ្ញាសា​ហែល​បណ្តាក់​៤​របៀប​ចម្ងាយ ១០០​ម៉ែត្រ (៤x១០០​ម៉ែត្រ​)
​លោក​បាន​បន្តថា វិញ្ញាសា​ផ្នែក​នារី​មាន​៤​វិញ្ញាសា គឺ​វិញ្ញាសា​ហែល​របៀប​សេរី​ចម្ងាយ​១០០​ម៉ែត្រ វិញ្ញាសា​ហែល​របៀប​កង្កែប​ចម្ងាយ​១០០​ម៉ែត្រ វិញ្ញាសា​ហែល​របៀប​ផ្ងារ​ចម្ងាយ​១០០​ម៉ែត្រ និង​វិញ្ញាសា​ហែល​របៀប​មេអំបៅ​ចម្ងាយ​១០០​ម៉ែត្រ ចំពោះ​ផ្នែក​ជនពិការ​វិញ្ញាសា​ហែល​របៀប​សេរី​ចម្ងាយ​១០០​ម៉ែត្រ​៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម