ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០

96
ចែករម្លែក

ឆ្នាំជូត
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គប្បី​ចេះ​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​មិន​ដូច នេះ​អាច​ជួប​នូវ​បញ្ហា​តូចធំ​ចំពោះមុខ​ពុំខាន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ជួញ​ទីជិត​ឆ្ងាយ មិនត្រូវ​ចិត្តល្អ​ឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ច្រើន​ឡើយ​បើ​ពុំ​នោះទេ​មិន​ត្រឹម​ពិបាក​ទារ​មកវិញ​ទេ នៅ​អាច​នាំឱ្យ​កើត​ជម្លោះ​វិវាទ​ទៀតផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​តែបើ​ថយក្រោយ​វិញ​ទប់​មិន​ឈ្នះ​ទេ​សឹង​អាច​ឈានដល់​ការបែកបាក់​ផង​៕

ឆ្នាំឆ្លូវ
​រាសី​ខ្ពស់ត្រដែត​។​នៅក្នុង​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ចាស់​ឬ​ការងារ​សេសសល់​ពី​យូរ​មកហើយ​ពីព្រោះ​តែង​ហុច​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ចំណែក​លោកអ្នក​ដែល​បំពេញការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​បើ​មាន​បញ្ហា​អ្វី​ជួប​ការលំបាក​ឬ​មានរឿង​រាវ​ឈឺក្បាល​ច្រើន​ក៏​ចាប់ផ្តើម​ផ្លាស់ប្តូរ​មក​ល្អ​ប្រើ​សើរ​វិញ​ផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ភាពល្អប្រសើរ​ដូចនេះ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​តែង​ផ្តល់​ផល​ល្អៗ​និង​អាច​រក​ផល​កម្រៃ​គ្រាន់​បង្គ្រប់​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

ឆ្នាំខាល
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ធ្វើ​អ្វី​តែង​រាំងស្ទះ និង​ជួប​បញ្ហា​ចំពោះមុខ​ច្រើន​ហេតុនេះ​លោកអ្នក គប្បី​មានការ​ប្រយ័ត្នប្រយែង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ភាពស្ងប់ស្ងាត់​អតិថិជន​បន្តិច​តែ យ៉ាងណា​ការប្រកប​របរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ការធ្វើ​វ​ដំណើរ​ទីជិត​ឆ្ងាយ​មិនត្រូវ​ជួយ​យកអាសា​គេ​ពេក​ទេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​វិញ​ប៉ុណ្ណោះ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពុំ​មានការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយច្រើនជាង​៕

ឆ្នាំថោះ
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មិន​ហុច​ជា​ផល​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​ហើយ ពិសេស​ងាយ​ជួប​នូវ​ទំនាស់​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​របស់ លោក​អ្នក​ក្នុងថ្ងៃនេះ​ដែរ​មាន​ក្រុមមនុស្ស​បៀតបៀន​យាយី​ច្រើន​បន្តិច​ដូចនេះ​បើ​មិន​ចាត់វិធានការ​ទប់ទល់​ទេ​អាច​ទទួលរង​ផល​លំបាក​មកវិញ​ជាក់​ជាពុំខាន​។​ការរស់នៅ​មាន​ភាពល្អ​ក់​កករ​ចូល​ខ្លះៗ​នាំឱ្យ​ជួប​បញ្ហា​សៅហ្មង​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​រកាំរកូស​ចំពោះ​គ្នា​មិនតិច​ទេ​ហើយ​ត្រូវ​ចេះ​សម្រប​តាម​គ្នា​ខ្លះ​ទើប​ប្រសើរ​៕

ឆ្នាំរោង
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មិន​យក​អារម្មណ៍​ដាក់ខ្លួន​ឬ​យក​បញ្ហា​មក​បង្កជម្លោះ​នោះ​បញ្ហា​តូចធំ​តែង​ឆ្លង​ផុត​ដោយ​ស្រួល​ផងដែរ​។​ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​បំពេញការងារ​ដែ​ល​សំខាន់​ឬ​ធំដុំ​ខ្លាំង​ទេ​ហើយ​បើ​មានការ​ចាំបាច់​នោះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ដូចនេះ​គប្បី​ចេះ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​ហោង​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​សូវ​យក​ភាព​ប្រកែប្រកាន់​ឬ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ច្រើនពេក​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំម្សាញ់
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​ធ្វើ​ជំនួញ​តូចធំ​ពីព្រោះថា​តែង​ទទួល​ជា​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បើ​ពុំ​នោះទេ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ឬ​កើត​បញ្ហា​ឥតឈប់ឈរ​បន្ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​កើតរឿង​កម្មក្រាស​នៅពេល​គ្រាក្រោយ​៕

ឆ្នាំមមី
​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក សម្រេចចិត្ត​រឿង​សំខាន់​ឬ​បំពេញការងារ​តូចធំ​អ្វីមួយ​ពីព្រោះថា​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គួរ​ជាទី​ពេញចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ពេលនេះ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​គ្រាន់​គាប់ប្រសើរ​ជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំមមែ
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ប្រកបការងារ​ឬ​ធ្វើ​ពិធី​អ្វីមួយ​ផង​។​ការរស់នៅ​ទ្រព្យ​សំណាង​បាន​ប្រែ​មក​មាន​ភាព ប្រសើរ​វិញ​ហើយ​បញ្ហា​គ្រួសារ​ដែល​ពីមុន​ធ្លាប់មាន​ការប្រទាំងប្រទើស​ក៏​នឹងត្រូវ​រលត់ រលាយ​សាបសូន្យ​ទៅ​ឆ្ងាយ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វី មួយ​យូរ​មកហើយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​ប្រពៃ​។

​បញ្ហា​កំលោះ​ក្រមុំ​ក្នុងពេល​នេះដែរ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ទីបំផុត​បើ​មានការ​ស្វែងរក​ពេញទី​គឺអាច​ជួប​គូស្នេហ៍​ដែល​ខ្លួន​ពេញចិត្ត​ផង​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ត្រួត​ពិនិត្យមើល​សមាសភាព​មនុស្ស​បន្តិច​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​នាំទុក្ខ​លំបាក​នៅ​គ្រា ក្រោយ​។​ចំណែក​អ្នក​ប្រកបការងារ​ទី​ខ្ពស់​ពិសេស​កម្មករសំណង់​ចូរ​ប្រយ័ត្នប្រយែង​ការ​ទ្បើង​ទី​ខ្ពស់​ក្រែង​ភ្លាត់​ដៃជើង​ធ្លាក់ចុះ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញ​ដួ​រ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ប្រយ័ត្ន​អ្នកដទៃ​អុជអាល​នាំ​កើត​ជម្លោះ​វិវាទ​កើតឡើង​៕

ឆ្នាំរកា
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​និង​មានរឿង​រាវ​កំ​ប៉ិក កំប៉ុក​មក​យាយី​ចិត្ត​ផង​។​ការបំពេញ​ការងារ​នៅពេលនេះ​វិញ​លោកអ្នក​គប្បី​ប្រយ័ត្ន​ចៅហ្វាយនាយ​បន្តិច​ព្រោះ​ងាយ​ធ្វើឱ្យ​លោកអ្នក​ជួប​បញ្ហាលំបាក​ក្នុង​រឿង​អ្វីមួយ​ផង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់ សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ព្រោះតែ​ការយល់​ខុស​ក្នុង​រឿង​អ្វីមួយ​៕

ឆ្នាំច
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ភ្លឹ​ថ្លា​គួរសម​ម្ល៉ោះ ហើយ ផ្តល់​ផល​ល្អ​ក្នុងការ​សម្រុក​ការងារ​តូចធំ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​ឱ្យ​មកវិញ​ដូច​ជាទី​ពេញចិត្ត​ផង​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​កំពុង​ស្រុះស្រួល​ក្នុង​គ្រួសារ​ផង​។​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាសរវៃ​ដៃជើង​ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ​ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹងត្រូវ​បោល​ហួស​ធ្លាក់​ទៅលើ​អ្នកដទៃ​វិញ​ជាក់​ជាពុំខាន​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​បើ​គិត​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំកុរ
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​គាប់ប្រសើរ​ប្រពៃ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់ លោកអ្នក​ចាត់ចែង​ការងារ​សំខាន់​ឬ​ការងារ​ធំដុំ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មកវិញ​ដូច​ជាទី​ពេញចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ហើយ​ចង់​ស្វែងរក​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​តែ​យ៉ាងណា​ស្ត្រី​ប្រយ័ត្ន​ព្រាននារី​ក៏មាន​តាម​ជាប់​ច្រើន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម