តារា​ម៉ូ​ឌែ​ល​ពីររូបប៉ះគ្នា​ក្នុង​ឈុត​ផ្លែ​ផាក​សិន រំលេច​ភាព​ស៊ិច​ស៊ី​

437
ចែករម្លែក

ភ្នំពេញ​៖ មិន​ឲ្យចាញ់​តារា​ក្មេងៗ មក​ក្រោយ តារា​ស្រី​ទាំង​ពីររូប គឺ​កញ្ញា ណា​តា​យ៉ា និង ឃុ​ត សោភា មក​ប៉ះគ្នា បង្ក​បរិយាកាស​លើ​បណ្តាញ​សង្គម​មក​ចាប់អារម្មណ៍​លើ​ពួកគេ​ទៀតហើយ ក្នុង​ឈុត​ថត​បែប​ធម្មជាតិ រំលេច​សម្រស់​ស៊ិច​ស៊ី​។

​បង្ហោះ​រូប​ជាច្រើនជា​បន្តបន្ទាប់ ពេញ​មួយថ្ងៃ កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ តារា​ម៉ូ​ឌែ​លពីររូប​គឺ កញ្ញា ណ​តា​យ៉ា និង ឃុ​ត សោភា រួមគ្នា​ដៃ​បញ្ចេញ​សម្រស់​របស់​នាង ឱ្យ​ប្លែក​ទៀតហើយ ដោយ​លើក​នេះ មក​ថត​ឈុត​បែប​នារីព្រៃភ្នំ​ធម្មជាតិ ហើយ​យក​បង្ហាញថា នេះ​ជា​ឈុតផ្លែ​ផាក​សិន ដែល​ប្រជាពលរដ្ឋ ចូលចិត្ត​ញ៉ាំធ្វើ​គ្រឿង​ភេសជ្ជៈ​។ ជាមួយគ្នា​នោះ តារា​ស្រី​ពីររូបនេះ បង្អួត​សម្រស់​បញ្ចេញ​សាច់​ដាក់គ្នា ធ្វើ​អ្នកគាំទ្រ​នាំគ្នា​សរសើរ និង​ចូលចិត្ត​ពួកនាង បញ្ចេញ​ភាព​ស៊ិច​ស៊ី​បែបនេះ​។

​​ឆ្លើយ​ប្រាប់​មករ​ស្មី​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ កញ្ញា ណា​តា​យ៉ា បាន ប្រាប់ថា ការពិត​ពួកនាង​ថត​លើក​នេះ មិនមែន​ថត​លេងៗដូច​រាល់ដង​នោះឡើយ គឺ​ថត​ស្ព​ត​ឱ្យផលិតផល​ថ្មី​មួយ ជា​ស្រា​ផ្លែឈើ​ផាក​សិន​របស់​ខ្មែរ​។ ផលិតផល​នេះ​ជា​របស់​ខ្មែរ​ដែល​នាង​បានចំណាយ​ទុន មក​លក់​លើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​។ ដើម្បី​ទទួល​ការគាំទ្រ នាង​នឹក​គំនិត​ថត នារី​ព្រៃភ្នំ បង្ហាញ​សម្រស់​ធម្មជាតិ ជាមួយ​ដៃគូ​នាង​កញ្ញា ឃុ​ត សោភា ចង់ឱ្យ​ផ្អើល​ម្តង​។

​តារា​ស៊ិច​ស៊ី​រូបនេះ បាន​និយាយថា នាង​អរគុណ​ដល់​មហាជន និង​ជាពិសេស​អ្នកគាំទ្រ ដែលពេញចិត្ត​ចំពោះ​ការថតរូប​លើក​នេះ ហើយ​មិន​ថា នាង​ថត​បែបណា បង្ហាញ​សកម្មភាព​តែងតែទទួល​ការគាំទ្រ​ជានិច្ច ដែល​ធ្វើ​នាង​សប្បាយចិត្ត​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា នាង​ក៏​សុំទោសជាមុន ប្រសិនបើ​មានការ​ខុស​ទាស់​ត្រង់ចំណុច​ណាមួយ ឬ​ប៉ះពាល់​មិន​សមរម្យ​នោះ​។

​សូម​រំលឹកថា តារា​បង្ហាញ​ម៉ូត​និង​សម្តែង​កញ្ញា ណា​តា​យ៉ា ជា​តារា​ស្រី មាន​ប្រជាប្រិយ​លើ បណ្តាញ​សង្គម ដែល​តែងតែ​ទទួល​ការចាប់អារម្មណ៍ ពី​មហាជន និង​ជាពិសេស​ប្រុសៗ​តែម្តង ព្រោះ​រូប​សម្រស់​រូបរាង​រប​ស់​នាង ដែល​ស្ទើរ​ដូច​តារា​បរទេសមួយ​ភាគរយ​ទៅហើយ​។

​កញ្ញា ណា​តា​យ៉ា រូបនេះ​ទៀតផង​ដែរ មិន​ត្រឹម​ជា​អ្នកសិល្បៈ មាន​សមត្ថភាព​គ្រាន់បើ​នោះទេ ថែមទាំង​ចេះ​រកស៊ី​មុខ​របរ​អន​ឡាញ លក់​ផលិតផល​ថែរក្សា​សម្រស់ ហើយ​ថ្មីៗ​នេះ ថែមទាំង បោះទុន​យក​ស្រា​ផាក​សិន​ជា​របស់​ខ្មែរ​មក​លក់​ទៀត​។

​ងាក​មក​កញ្ញា ឃុ​ត សោភា ដែលជា​តារា​បង្ហាញ​ម៉ូត​និង​សម្តែង មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​រាប់ឆ្នាំ​មកហើយ​នោះ នៅតែ​ជាតា​រា​ស្រី មាន​រូប​សម្រស់​ស្អាត​ដដែល ហើយ​ថែមទៀត​ពូកែ​រក្សា រូបរាង​ស្លី​ម ឈរ​លំដាប់​តារា​ស៊ិច​ស៊ី ស្អាត​នៅ​កម្ពុជា​៕ ដោយ​៖ បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម