ក្លិប​តូ​តិ​ន​ហេម សម្រេច​កិច្ចព្រម ព្រៀង​ផ្ទេរ​តម្លៃ​២០​លាន​ផោន​សម្រាប់​កីឡាករ ព្យែ​រ អេ​មី​ល ហូប​ជើ​ក​

220
ចែករម្លែក

ក្លិប​តូ​តិ​ន​ហេម​( Tottenham )​បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ ព្យែ​រ អេ​មី​ល ហូប​ជើ​ក (Pierre Emile Hojbjerg) ពី​ក្លិប​សាវ​ហេម​តុ​ន​( Southampton) ។​
​ ​
​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​ចូលរួម​ជាមួយ​ក្រុម​រប​ស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ក្នុងតម្លៃ​ផ្ទេរ​២០​លាន​ផោន និង​បាន​ចុះកិច្ចសន្យា​លេង​រយៈពេល​៥​ឆ្នាំ​។
​ ​
​ហូប​ជើ​ក នឹង​ពាក់អាវ​លេខ​៥ បន្ទាប់ពី​កីឡាករ​រូបនេះ​ពិនិត្យ​សុខភាព​នៅ​ទីលាន​ហ្វឹកហាត់ របស់​ក្លឹប​នេះ​រួច​រាល់កាល​ពីថ្ងៃ​ចន្ទ​។​
​ ​
​អាវ​លេខ​៥​នេះ​គឺ​នៅ​ទំនេរ បន្ទាប់ពី​ការចាកចេញ​របស់​កីឡាករ ជែ​ន វើ​ថុង​ហិន (Jan Vertonghen) ។​
​ ​
​បន្ទាប់ពី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ហូប​ជើ​ក បាន​និយាយថា “​អ្វីដែល​សំខាន់បំផុត​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ចង់​លេង​ជាមួយ​ក្លឹប ទី​ដែល​ខ្ញុំ​អាច​មើលឃើញ​ច្រើន​ឆ្នាំ​ទៅមុខទៀត​។ ក្លិប Tottenham គឺជា​ក្លិប​មួយ ហើយ​ខ្ញុំ​មាន​មោទនភាព និង សប្បាយចិត្ត​ខ្លាំង​”​។​
​ ​
​ហូប​ជើ​ក បន្តថា “​ខ្ញុំ​គិតថា នឹងមាន​អនាគត​ល្អ​ជាមួយ​ក្លឹប​នេះ ហើយ​ខ្ញុំ​ចង់​ក្លាយជា​ផ្នែក​នៃ ក្រុម​នេះ មែនទែន​”​។​

​បទពិសោធ​របស់ ហូប​ជើ​កនៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​គឺជា​រឿង​សំខាន់​ដោយបាន​បង្ហាញមុខ ជាង​១០០​លើក អំឡុងពេល​លេងបួន​ឆ្នាំ​ជាមួយ​ក្រុម Southampton ។​
​ ​
​កីឡាករ​អន្តរជាតិ​ដា​ណឺ​ម៉ាក​រូបនេះ ធ្លាប់​លេង​ឲ្យ​ជម្រើសជាតិ​បាន​៣៣​លើក​ហើយ ហូប​ជើ​ក បាន​ក្លាយជា​កីឡាករ​ដំបូង​ដែល​ក្លិប​ស្ពឺរ​( Spurs) បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​នៅ​រដូវ​កាល​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ព្យែ​រ អេ​មី​ល ហូប​ជើ​ក (Pierre Emile Hojbjerg)

ទីតាំងផ្សាយពាណិជ្ជកម្ម