គ្រូបង្វឹក​ថ្មី អែន​ឌ្រា ភា​ឡូ ឈប់​ត្រូវការ​ខ្សែបម្រើ អ៊ែ​រិ​ន រ៉ា​ម​ស៊ី ខណៈ​ត្រៀម​រុះរើ​ក្រុម​ឡើងវិញ​

191
ចែករម្លែក

គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជូ​វេន​ទុ​ស​( Juventus) លោក អែន​ឌ្រា ភា​ឡូ (Andrea Pirlo) ប្រហែលជា លែង​ត្រូវការ​កីឡាករ អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey) ហើយ ស្របពេល​អតីត​កីឡាករ​ក្លិប អា​សេណ​ល​( Arsenal) រូបនេះ​ខិត​ទៅរក​ច្រកចេញ ខណៈ​គ្រូបង្វឹក​ថ្មី​ចង់​ជម្រុះ​កីឡាករ ចោល​ខ្លះ​ដើម្បី​ត្រៀម​យុទ្ធនាការ​ថ្មី​។​
​ ​
​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​ធ្វើ​មិនសូវ​បានល្អ​ទេ អំឡុងពេល​បង្ហាញមុខ​នៅ រដូវ​កាល​ដំបូង ជាមួយ​ក្រុម Juventus ស្របពេល​មាន​បញ្ហា​របួស​ច្រើន​។​
​ ​
​រ៉ា​ម​ស៊ី រកបាន​៣​គ្រាប់​និង​ជួយ​បង្កើត​ឱកាស​១​លើក​ក្នុងការ​បង្ហាញមុខ​២៤​លើក​នៅ​ក្របខ័ណ្ឌ Serie A នៅ​រដូវ​កាល​នេះ​។​
​ ​
​លោក ភា​ឡូ ត្រៀម​ជម្រុះ​កីឡាករ​សញ្ជាតិ​វ៉េ​ល​រូបនេះ ដែល​តាម​ព័ត៌មាន​ថា មាន​ប្រាក់​ឈ្នួល ២៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ជា​ផ្នែក​នៃ​រុះរើ​ក្រុម​នៅមុន​រដូវ​កាល​ឆ្នាំ​២០២០-២១.
​ ​
​ក្លិប Juventus កំពុង​ត្រូវ​ការកសាង​ក្រុម បន្ទាប់ពី​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ​ឆេ​ម​ពាន​នៅ​ជុំ​ទី​១៦ កាលពី​ថ្ងៃ​សុក្រ​មុន​នៅពេល​ពួកគេ​ចាញ់​ក្រុម​បារាំង លី​យ៉ុ​ន​(Lyon)៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អែន​ឌ្រា ភា​ឡូ (Andrea Pirlo) និង​កីឡាករ អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey)

ទីតាំងផ្សាយពាណិជ្ជកម្ម