អតីត​វីរបុរស​អាល្លឺម៉ង់​អះអាងថា រ៉ូបឺត ឡឺ​វ៉ាន​ដូ​វ​ស្គី ល្អ​ជាង លី​អូ​ណេ​ល ម៉េ​ស​ស៊ី​

278
ចែករម្លែក

​អតីត​កីឡាករ​ឆ្នើម​អាល្លឺម៉ង់​លោក ឡូ​ថា ម៉ា​ត​ថូ​ស (Lothar Matthaus) បាន​អះអាង ថា កីឡាករ រ៉ូបឺត ឡេ​វ៉ាន​ដូ​វ​ស្គី (Roberto Lewandowski) នៅពេលនេះ​គឺជា​កីឡាករ​ឆ្នើម​បំផុត​នៅក្នុង​ពិភព លោក​។​
​ ​
​ឡឺ​វ៉ាន​ដូ​វ​ស្គី និង​មិត្ត​រួម​ក្រុម​បៃ​យឺន ម៉ូ​និ​ច​( Bayern Munich) ប្រឈមមុខ​នឹង ឡេ​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) និង​ក្រុម បា​សេ​ឡូ​ណា (Barcelona) នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្នុង ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​កនៅ​ថ្ងៃ​សុក្រ​នេះ​។
​ ​
​ច្បាស់​ណាស់​ថា វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​អស្ចារ្យ​មួយ នៅពេល​ខ្សែប្រយុទ្ធ​សំខាន់​ពីររូប ប្រឈមមុខ​ដាក់គ្នា ហើយ​ដែល​គេ​ចាត់ទុកថា ជា​កីឡាករ​ឆ្នើម​បំផុត​នៅក្នុង​ជំនាន់​នេះ​។​
​ ​
​ប៉ុន្តែ​លោក ម៉ា​ត​ថូ​ស ជា​វីរបុរស​របស់​ក្លិប Bayern ជឿជាក់ថា ឡេ​វ៉ាន​ដូ​វ​ស្គី គឺជា​កីឡាករ ឆ្នើម​បំផុត បើ​និយាយ​ដល់​ទម្រង់​លេង​បច្ចុប្បន្ន​។​
​ ​
“​ម៉េ​ស​ស៊ី ប្រឈមមុខ​នឹង​ការ​ប្រជែង​ពី​កីឡាករ​ផ្សេងទៀត ក្នុងឋានៈ​ជា​កីឡាករ​ឆ្នើម​បំផុត ក្នុង​ពិភពលោក គឺ រ៉ូបឺត ឡេ​វ៉ាន​ដូ​វ​ស្គី​។ គាត់​គឺជា​កីឡាករ​ឆ្នើម​ដាច់​គេ មិនមែន​គ្រាន់តែ​ជា​ខ្សែ ប្រយុទ្ធ​ឆ្នើម​បំផុត​នោះទេ​”​។​
​ ​
​លោក​បន្តថា “​ក្រុម Barcelona នៅពេលនេះ​មិន​ដូចជា​ក្រុម Barcelona ពីមុន​ទេ​។ ពួកគេ​មាន ម៉េ​ស​ស៊ី ហើយ​ប្រាកដ​ណាស់​កីឡាករ​ដូចជា ម៉េ​ស​ស៊ី នេះ​គឺ​ពិត​ជាមាន​សមត្ថភាព ប៉ុន្តែ ម៉េ​ស​ស៊ី ម្នាក់ឯង​នឹងមិន​គ្រប់គ្រាន់ ដើម្បី​ទប់ទល់​នឹង​ក្រុម Bayern នោះទេ​។ ក្រុម Barcelona គ្មាន​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​បារម្ភ​ទេ​”​។​
​ ​
​លោក ម៉ា​ត​ថូ​ស ក៏​អះអាង​ផងដែរ​ថា ក្រុម​ជើងឯក​អាល្លឺម៉ង់​នេះ មានប្រៀប​គ្រប់គ្រាន់ ដើម្បី យកឈ្នះ​ការប្រកួត​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

រ៉ូបឺត ឡេ​វ៉ាន​ដូ​វ​ស្គី (Roberto Lewandowski) នឹង ឡេ​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi)

ទីតាំងផ្សាយពាណិជ្ជកម្ម