ក្លិប​ឆេ​ល​ស៊ី ទាក់ទង​ខ្សែបម្រើ​ស្លាប វី​នី​សៀ​ស របស់​ក្លិប​រៀល ម៉ា​ឌ្រី​ត ខណៈ​លោក ឡាំ​ផាត ត្រៀម​រៀបចំ​ក្រុម​

269
ចែករម្លែក

​មហិច្ឆតា​របស់លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ក្នុងការ​រុះរើ​ក្រុម​នៅ​រដូវ​ក្តោ​នេះ​ត្រូវ បាន​គេ​មើលឃើញ​តាមរយៈ​ការទាក់ទង​ខ្សែបម្រើ វី​នី​សៀ​ស ជូ​នៀ (Vinicius Junior) របស់​ក្លិប រៀល​ម៉ា​ឌ្រី​ត​(Real Madrid) ។
​ ​
​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ​២០​ឆ្នាំ​រូបនេះ​មិន​ស្ថិតក្នុង​ក្រុម​ជម្រើស​របស់ Real ទេ ក្នុងការ ប្រកួត​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​( Manchester City)​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្របខ័ណ្ឌ​ឆេ​ម​ពាន លី​ក​នោះទេ ហើយ​មាន​ចម្ងល់​ជុំវិញ​អនាគត​យូរអង្វែង​របស់​កីឡាករ​រូបនេះ​នៅ​ពហុ​កីឡដ្ឋាន Santiago Bernabeu ។
​ ​
​ក្លិប Chelsea បាន​ទាក់ទង​ទៅ​ក្លឹប​ជើងឯក​ឯក​នៅ​ក្របខ័ណ្ឌ La Liga អំពី​លទ្ធភាព​ផ្ទេរ ហើយ ការទាក់ទង​បឋម​ត្រូវបាន​ធ្វើឡើង​ចំពោះ​កីឡាករ វី​នី​សៀ​ស​។ ទាំង​ក្លិប Arsenal និង​ក្លឹប Paris Saint-Germain របស់​បារាំង​ក៏​ចាប់អារម្មណ៍​នឹង​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​ផងដែរ​។
​ ​
​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ហាក់ដូចជា​ចិត្តដាច់​នៅពេល​និយាយ​ដល់​ការ ជ្រើសរើស​កីឡាករ​នៅ​តំបន់​ប្រយុទ្ធ ដោយ​លោក​សម្រេច​មិន​ដាក់​កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale) ឲ្យ​លេង​និង​មើលរំលង​កី​ឡ​ការ វី​នី​សៀ​ស (Vinicius) ផងដែរ​។
​ ​
​អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ដែល​បាន​មកដល់​កាលពី​រដូវក្តៅ​ឆ្នាំមុន ហើយ​បាន​ក្លាយជា ជម្រើស​ដ៏​ស័ក្តិសម​នៅពេល​លេង​ជា​ដៃគូ​ជាមួយ​កីឡាករ ការី​ម បេន​ហ្សេ​ម៉ា (Karim Benzema) និង រ៉ូ​ឌ្រី​ហ្គោ (Rodrygo) ។​
​ ​
​វី​នី​សៀ​ស ដែល​បាន​ចូលរួម​ជាមួយ​ក្លឹប​នេះ​ដោយ​ផ្ទេរ​ពី​ក្លិប Flamengo កាលពី​ឆ្នាំ​២០១៨ នោះ នៅសល់​កិច្ចសន្យា​ជាមួយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នេះ​រហូតដល់​ឆ្នាំ​២០២៥៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ វី​នី​សៀ​ស ជូ​នៀ (Vinicius Junior)

ទីតាំងផ្សាយពាណិជ្ជកម្ម