ស្លាប់​១១​នាក់ របួស​១៤​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៧​មេសា

1052
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​៦​ដល់​ម៉ោង​២​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​១៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១១​នាក់ (​ស្រី​៣) រងរបួស​ធ្ងន់​១១​នាក់ (​ស្រី​១) និង​រងរបួស​ស្រាល​៣​នាក់​(​ស្រី​១)​។

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១៤​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ២៧​គ្រឿង រួមមាន ម៉ូតូ ចំនួន​១៤​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៥​គ្រឿង​, រថយន្ត​ធុន​ធំ ចំនួន​១​គ្រឿង​, ថ្មើរជើង​១​នាក់ និង​យានយន្ត​ផ្សេងៗ​៦​គ្រឿង​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៦​នាក់ (​យប់​១២​នាក់​)​។​

​របាយការណ៍​បាន​បន្តថា រីឯ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៥​លើក (​ស្លាប់ ៥​នាក់​), មិន​គោរព​សិទ្ធិ ៣​លើក (​ស្លាប់​១​នាក់​), មិន​ប្រកាន់​ស្តាំ ១​លើក ប្រជែង ១​លើក (​ស្លាប់​២​នាក់​) , បត់​គ្រោះថ្នាក់ ៣​លើក (​ស្លាប់​៣​នាក់​) កត្តា​យានយន្ត ១​លើក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម