អភិបាលរដ្ឋ​ប្រេ​ស៊ីល ដែល​ជា​គូប្រជែង​បោះឆ្នោត​ប្រធានាធិបតី ឆ្លង​វីរុស​កូវី​ដ​១៩

128
ចែករម្លែក

​លោក​ហ្សូ​អាវ​អូ ដូ​ដ្យា​(João Doria) អភិបាលរដ្ឋ​សាវ ប៉ៅ​ឡូ ប្រទេសប្រេ​ស៊ីល បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​លោក​បាន​ធ្វើតេស្តវិជ្ជមាន​កូវី​ដ​១៩​។​

​លោក ហ្សូ​អាវ​អូ ដូ​ដ្យា ដែល​ជា​គូប្រជែង​ដ៏​សំខាន់​សម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជា​ថ្មី​ឆ្នាំ​២០២២ ​របស់​ប្រធានាធិបតី លោក​ហ្សែ​រ បុល​សូ​ណារ៉ូ នេះ គឺ ជា​អភិបាលប្រេ​ស៊ីល​ទី​១១ ដែល​បាន​ឆ្លង​វីរុស​នេះ​។​

​លោក បាន​និយាយ​នៅក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា​” ខ្ញុំ​មាន​អារម្មណ៍​ល្អ ។ មិន​មាន​រោគសញ្ញា​អ្វី​ឡើយ​។ ខ្ញុំ​នឹង​បន្ត​ធ្វើការ​ពី​ផ្ទះ ​ដោយ​ធ្វើ​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ ដោយ​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គេ​”​។​

​រដ្ឋ​សាវ ប៉ៅ​ឡូ​ ជា​រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​នៅ​ប្រេ​ស៊ីល គឺ​មាន​ប្រជាជន​ចំនួន​៤៦ លាន​នាក់ ជា​ទី​ដែល​ជំងឺ​ឆ្លងកូវី​ដ​១៩ បាន​សម្លាប់​មនុស្ស​ជាង ២៥.០០០ ​នាក់​ដែល ជិត​ស្មើ​១​ភាគ​៤​នៃ​ចំនួន​អ្នកស្លាប់​សរុប​របស់​ប្រេ​ស៊ីល​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

​ប្រធានាធិបតី​ប្រេ​ស៊ីល លោក​ហ្សែ​រ បុល​សូ​ណារ៉ូ (​រូប​ស្តាំ​)​ស្តាប់ លោក​ហ្សូ​អាវ​អូ ដូ​ដ្យា និយាយ​ក្នុងអំឡុង​កិច្ចប្រជុំ​មួយ​កាលពី​ឆ្នាំ​២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម