មន្ទីរពេទ្យនៅអាម៉េរិករកឃើញភាគល្អិតតូចៗនៃវីរុសកូរ៉ូណាអណ្តែតលើខ្យល់​៥ម៉ែត្រពីអ្នកជំងឺ

553
ចែករម្លែក

បច្ចុប្បន្ននេះមានភាពចម្រូងចម្រាសយ៉ាងខ្លាំងអំពីថាតើចំនួនដំណក់ទឹកល្អិតៗដែលមាននៅលើខ្យល់ដើរតួសំខាន់កម្រិតណាក្នុងការចម្លងរាលដាលវីរុសកូរ៉ូណា។

ប៉ុន្តែការសិក្សាថ្មីមួយពីសាកលវិទ្យាល័យផ្លរីដាបានបញ្ជាក់ថាដំណក់ទឹកល្អិតៗទាំងនេះមិនត្រឹមតែមានផ្ទុកសារធាតុហ្សែនមួយផ្នែកប៉ុណ្ណោះទេប៉ុន្តែថែមទាំងចម្លងមេរោគទៀតផង។

សំណាកក្នុងខ្យល់ដែលប្រមូលបានពីបន្ទប់មន្ទីរពេទ្យបានរកឃើញភាគល្អិតតូចៗនៃមេរោគកូរ៉ូណាអណ្តែតលើខ្យល់ពី ២ ទៅ ៥ ម៉ែត្រពីអ្នកជំងឺដេកនៅលើគ្រែ។

ការរកឃើញនេះគឺមានចម្ងាយឆ្ងាយជាងគោលការណ៍ណែនាំរក្សាគម្លាតពីគ្នា ២ ម៉ែត្រដែលណែនាំដោយអ្នកជំនាញសុខភាពសាធារណៈដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

រហូតមកទល់ពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានអះអាងថា ការចម្លងវីរុសកូរ៉ូណាអាចធ្វើទៅបានទាល់តែនៅតាមមន្ទីរពេទ្យអំឡុងពេលធ្វើការវះកាត់ដោយប្រើឧបករណ៍បំភាយចំហាយទឹកនិងឧបករណ៍បូម។

កាលពីខែមុន WHO បានទទួលស្គាល់ជាផ្លូវការថា វីរុស SARS-CoV-2 ដែលបង្កឱ្យមានជំងឺកូវីដ១៩ អាចអណ្តែតលើខ្យល់បាន៕ ដោយ៖ កញ្ញាដាលីស

ដំណក់ភាគល្អិតនៃវីរុសកូរ៉ូណាអាចអណ្តែតលើខ្យល់បាន៥ម៉ែត្រពីអ្នកជំងឺ

ទីតាំងផ្សាយពាណិជ្ជកម្ម