កំពូល​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​

438
ចែករម្លែក

​របប​អាហារ​សុខភាព​ល្អ គឺ​ចាំបាច់​ណាស់​សម្រាប់​គ្រប់គ្នា​។ ប៉ុន្តែ​វា​កាន់តែ​សំខាន់​ថែម​មួយកម្រិត ទៀត​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។ របប​អាហារ​ល្អ​មួយ​អាចជួយ​គ្រប់គ្រង​ទម្ងន់​និង​ជាតិ​ស្ករ បាន​យ៉ាង​ប្រសើរ​។

១. ទំពាំង​បារាំង​
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ហៅថា glutathione ដែល​ដើរតួនាទី សំខាន់​មួយ​ក្នុងការ​បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​ជាច្រើន​រួមបញ្ចូល​ទាំង​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​ជំងឺមហារីក​។​

២. អាហារ​មាន​ផ្ទុក​សម្បូរ​ដោយ​ជាតិ​ស​សៃ​
​ជាតិ​ស​សៃ គឺ​សំខាន់បំផុត​សម្រាប់​អ្នក ជំងឺ​ទឹកនោមផ្អែម​។ វា​ជួយ​ពន្យឺត​បរិមាណ​នៃ​ជាតិ​ស្ករ ដែល​ត្រូវ​បញ្ចេញ​ទៅក្នុង​ឈាម​ដែល​រក្សា​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យមាន​ស្ថេរភាព​។​

៣. ត្រី​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣​ដែលមាន​ប្រសិទ្ធភាព ជួយ​កាត់បន្ថយ​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ក៏ដូចជា​អ្នក​កំពុង​ប្រឈម មុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​។​

៤. បាយ​អង្ករសម្រូប​
​ជាតិ​ស​សៃ​ក្នុង​បាយ​អង្ករសម្រូប​ជួយ​ពន្យឺត​និង​គ្រប់គ្រង​ការបញ្ចេញ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ម្យ៉ាងវិញទៀត​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ខ្ពស់​នៃ​បាយ​អង្ករសម្រូប​ក៏​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​ធ្វើឱ្យ​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​កាន់តែ​ប្រសើរឡើង​ផងដែរ​។​

៥. បន្លែ​ប្រភេទ cruciferous
​រួមមាន​ផ្កា​ខាត់ណា​ខៀវ ផ្កា​ខាត់ណា ស្ពៃក្ដោប និង​ពន្លក​ផ្កា​ស្ពៃ​ជាដើម​ក្រៅពី​មាន​ផ្ទុក សមាសធាតុ sulfur ឬ glucosinolates ខ្ពស់​ដែល​អាច​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ជំងឺមហារីក កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ហើយ​នោះ ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ វីតាមីន A វីតាមីន C និង​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ គួរឱ្យកត់សម្គាល់​។​

៦. ផ្នែក​ពណ៌​ស​នៃ​ស៊ុត​
​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ជា​ជម្រើស​នៃ​អាហារ​ដ៏​ប្រសើរ​សម្រាប់​គ្រប់គ្រង ឬ​ទប់ស្កាត់​ជំងឺ​ទឹកនោម ផ្អែម​ប្រភេទ​ទី ២ ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​គុណភាព​ខ្ពស់ និង​កាបូ​អ៊ី​ដ្រា​ត​ទាប​។​

៧. តែ​បៃតង​
​តែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ catechins, polysaccharides និង epigallocatechin gallete ដែល​ជួយ​បញ្ចុះ ក៏ដូចជា​គ្រប់គ្រង​ការ​ស្រូបយក​នូវ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះហើយ​ទើប​ការទទួល​ទាន​តែ​បៃតង​ជាប្រចាំ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ បាន​ដល់​ទៅ ៤២​ភាគរយ​។​

៨. ផ្លែ​ប៉ោម​
​មាន​ផ្ទុក​ជាតិ​ស្ករ​ទាប​ដែល​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ លើស ពីនេះ​ទៅទៀត ប៉ោម​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​, វីតាមីន C រួមទាំង​សារធាតុ polyphenols ដែល​ជួយ​ពន្យឺត​ការរំលាយ និង​ស្រូប​យកជាតិ​ស្ករ​ផងដែរ​។ ដូច្នេះ​កម្រិត​នៃ ជាតិ​ស្ករ ក្នុង​ឈាម​មិនអាច​ឡើង​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​ឡើយ​។ កុំ​ចិត​សំបក​ប៉ោម​ចេញ គ្រាន់តែ​លាង​ឱ្យ​ស្អាត​ទៅបាន​ហើយ ក៏​ព្រោះ​សំបក​ជា​ផ្នែក​ដែលមាន​ផ្ទុក​សារធាតុចិញ្ចឹម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​សំខាន់ៗ​ច្រើន​បំផុត​។​

៩. ផ្លែ​ស្រកានាគ​
​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ដោយ​វា​មាន​ផ្ទុក​បរិ​មាណនៃ​ជាតិ​ស​សៃ ខ្ពស់​ដែល​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ និង​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ស​ន្ទ​ស្សន៍​គ្លី​សេ​មិច​ទាប គឺជា​ចំណុច​ដ៏​អស្ចារ្យ​មួយទៀត​នៃ​ផ្លែ​ស្រកានាគ​ដើម្បី​គ្រប់គ្រង​ជំងឺ ទឹកនោមផ្អែម​។​

១០. ក្រូច​
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ flavanones, flavonols និង​អាស៊ីត phenolic ដ៏​មាន​ឥទ្ធិពល ជួយ​ក្នុងការ​ទប់ស្កាត់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិនឱ្យ​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។ ក្រូច​មិន​ត្រឹម តែ​ពន្យឺត​ការរំលាយ​ជាតិ​ស្ករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រារាំង​ការដឹក ជញ្ជូន​គ្លុយកូស​តាមរយៈ​ថ្លើម និង​ពោះវៀន​ផងដែរ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម