ក្រោយ​បង្កើតកូន​រួច អ្នក​ម្តាយ​នឹង​ទទួលបាន​ប្រយោជន៍​៣

347
ចែករម្លែក

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អត្ថប្រយោជន៍​ដែល​អ្នក​ម្តាយ​អាច​ទទួលបាន​ពី​ការបង្កើតកូន​។ តើ​មាន​អ្វី​ខ្លះទៅ​?

​ប្រសិនជា​អ្នក​តែង​ឈឺ​ចុកចាប់​ក្នុងពេល​មក​រដូវ ក្រោយ​ពេលដែល​អ្នកបង្កើត​កូន​រួច អាកា​រៈ​នេះ នឹង​អាច​ធូ​ល ឬក៏​អាច​បាត់​តែម្តង ព្រោះ​ស្បូន​អ្នកមាន​ការប្រែប្រួល​ក្នុងពេលដែល​អ្នក​ឆ្លងទន្លេ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ឈឺពោះ​ដូច​មុន​ទេ​ក្នុងពេល​មក​រដូវ​។​

​អ្នក​ម្តាយ​ដែល​សម្រាលកូន​រួច បើ​ឲ្យ​កូនបៅ​ទឹកដោះ​អ្នក នោះ​អ្នក​នឹងមិន​ងាយ​ប្រឈមមុខ​នឹង មហារីក​សុដន់​នោះឡើយ ព្រោះ​កូន​បាន​ប្រើ​កម្លាំង​ខ្លាំង​ក្នុងការ​បៅដោះ​អ្នក​ម្តាយ​។ ជាហេតុ ដែល​ធ្វើ​ឲ្យ​សុដន់​អ្នក​ម្តាយ​មិន​ងាយ​រង​នឹង​កោសិការ​មហារីក​ឡើយ​។​

​ចុងក្រោយ ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ម្តាយ​នឹង​កាន់តែ​រឹងមាំ​ខ្លាំង​ជាង​មុន​ដោយ​ធ្វើ​ឲ្យ​អ្នក​ម្តាយ មិន​ងាយ​ប្រឈមមុខ​នឹង​រោគ​ស្ត្រី​នោះទេ ជាពិសេស​មហារីក​តែម្តង​។ ដូចនេះ​ក្រោយពេល ដែល​អ្នក​ម្តាយ​បង្កើតកូន​រួច ផលប្រយោជន៍​៣​នេះ នឹង​អាច​ធ្លាក់​មកលើ​ខ្លួន​អ្នក​ម្តាយ​ភ្លាម​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម