តៃវ៉ាន់​ថា​ខ្លួន​ពិភាក្សា​អំពី​ការទិញ​មីន​ប្រឆាំង​នាវា និង​មី​ស៊ី​ល​របស់​អាម៉េរិក​

243
ចែករម្លែក

​តំណាង​តៃវ៉ាន់​ប្រចាំ​នៅ​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១២​សីហា​ថា​តៃវ៉ាន់​កំពុង​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាម៉េរិក​ អំពី​ការទិញ​គ្រាប់មីន​បណ្តែត​ក្រោម​សមុទ្រ​​ដើម្បី​ប្រឆាំង​នាវា​ផ្សេងៗ​និង​មី​ស៊ី​ល​បណ្តែត​(cruise missile) ដើម្បី​ការពារ​ដែនសមុទ្រ​។​

​ដោយ​និយាយ​ទៅកាន់​ក្រុម​អ្នកជំនាញ​នៅ​វិទ្យាស្ថាន​Hudson នៅ​ក្រុង​វ៉ាស៊ីនតោន​នោះ លោកស្រី​សែ​វ ប៊ី​គីន​( Hsiao Bi-khim)​តំណាង​តៃវ៉ាន់​នេះ​បាន​និយាយថា កោះ​​តៃវ៉ាន់​កំពុង​ប្រឈម​នឹង​បញ្ហា​ការរស់រាន​ក្នុងស្ថានភាព​ដ៏​លំបាក​ដោយសារតែ​ការទាមទារ​ទឹកដី​និង​អធិបតេយ្យភាព​របស់​ចិន​លើ​កោះ​នេះ ​ហើយ​ត្រូវ​ការពង្រីក​សមត្ថភាព​​ដែល​មិន​ស៊ីកម្លាំង​គ្នា​របស់​ខ្លួន​។​

​លោកស្រី​បា​ននិយាយថា រដ្ឋាភិបាល​តៃប៉ិ​បច្ចុប្បន្ន​កំពុង​ធ្វើការជាមួយ​សហរដ្ឋ​អាម៉េរិក​អំពី​ការទិញ​គ្រឿង​សព្វាវុធ​ដើម្បី​ពង្រឹង​សមត្ថភាព​ខ្លួន ដោយ​ទិញ​មី​ស៊ី​ល​បណ្តែត​​ដែល​ជា​មី​ស៊ី​ល​ទំនើប​ដែល​អាច​ដំណើរការ​បាន​ជាមួយនឹង​ប្រព័ន្ធ​មី​ស៊ី​ល​ស្យូង ហ្វេ​ង​( Hsiung Feng) របស់​តៃវ៉ាន់​ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ដែនសមុទ្រ​ឲ្យ​កាន់តែ​​ប្រសើរ​។​

​លោកស្រី​បាន​និយាយថា គ្រឿង​អាវុធ​និង​ប្រព័ន្ធ​ផ្សេងៗ​ទៀត​ដែល​រួម​ទាំង​គ្រាប់មីន​ប្រឆាំង​នាវា​​ កំពុងស្ថិត​នៅ​ក្រោម​ការពិភាក្សា​។​

​កាលពី​ពេលមុន​នេះ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី​សាយ អ៊ិន​វេន បាន​និយាយ​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ថា ​លោកស្រី​ ​ការពង្រីក​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នូវ​សមត្ថភាព​​ការពារ​ដែល​មិន​ស៊ីកម្លាំង​គ្នា​ភាព​របស់​តៃវ៉ាន់​នោះ គឺជា​អាទិភាព​ទី​មួយ​របស់​ខ្លួន​៕​ប្រែ​សម្រួល​៖​សុខា​/sn

​តៃ​វ៉ាន់​ចង់​ទិញ​មី​ស៊ី​ល​បណ្តែត​អាម៉េរិក​ដែល​អាច​ដំណើរការ​បាន​ជាមួយនឹង​ប្រព័ន្ធ​មី​ស៊ី​ល របស់ខ្លួន​

ទីតាំងផ្សាយពាណិជ្ជកម្ម