​ប៉ូលិស ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​អំពើ​លួច និង​ប្រើប្រាស់​គ្រឿងញៀន

116
ចែករម្លែក

ដោយ​៖​គូលែន​/​សៀមរាប​៖ ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​អំពើ​លួច ដោយមាន​ស្ថាន​ទម្ងន់ទោស (​ប្រើប្រាស់​អាវុធ​) និង​បទ​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សៀមរាប ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្លក្រាម សហការ​ជាមួយ​កម្លាំង នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប បាន​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ស្ថិតនៅ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​និយាយថាៈ ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ណិ​ប វណ្ណា ហៅ ព្រំ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ កម្មករសំណង់ មាន​លំនៅ បច្ចុប្បន្ន នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​សមត្ថកិច្ច បាន​បន្តថាៈ កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ នៅវេលា​ម៉ោង ២១​និង​៣០ នាទី ស្ថិតនៅ​ក្រុមទី​១២ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ជនរងគ្រោះ​ឈ្មោះ ផែន​ទីណា​រឹទ្ធ ស្រី​ស្រស់ ភេទ​ស្រី អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ​បន្ទប់​ជួល ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប និង​មិត្ត​ភ​ក្កិ​ចំនួន ៣ នាក់​ទៀត បាននាំគ្នា​អង្គុយ​ផឹកស៊ី នៅមុខ​បន្ទប់​ជួល​។ ពេលនោះ ស្រាប់​តែមាន​ជនសង្ស័យ ចំនួន​២​នាក់ ដែលជា​មនុស្ស​ប្រុស អាយុ​ប្រហែល​ជាង ២០ ឆ្នាំ មិន​ធ្លាប់​ស្គាល់គ្នា បាន​ប្រើ​កាំបិត ដេញ​កាប់​ទៅលើ​ជនរងគ្រោះ និង​មិត្តភក្ដិ​របស់គាត់ ហើយ​ពួកគាត់ បាននាំគ្នា​រត់​ចូលក្នុង​បន្ទប់ ។ នៅពេលដែល​ជនរងគ្រោះ និង​មិត្តភក្ដិ រត់​ចូលក្នុង​បន្ទប់ ដោយបាន​ទុក​ទូរស័ព្ទ ចំនួន ២ គ្រឿង នៅ​កន្លែង​តុ​អង្គុយ​ផឹកស៊ី គឺ​ទូរស័ព្ទ​ម៉ាក iphone 8 plus ពណ៌​ស និង​ម៉ាក iphone 7 plus ពណ៌​ផ្កាឈូក ពេលនោះ ត្រូវបាន​ជនសង្ស័យ​ទាំង ២​នាក់ បាន​លួច​យក​ទូរស័ព្ទ ទាំង ២​គ្រឿង ហើយ​រត់​គេចខ្លួនបាត់​។ ក្រោយមក ជនរងគ្រោះ បានមក​ដាក់ពាក្យ​បណ្ដឹង នៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ស្លក្រាម ។​

​ក្រោយពី​ទទួល​ពាក្យបណ្តឹង សមត្ថកិច្ច បាន​ចុះ​ស្រាវជ្រាវ​ជុំវិញ​កន្លែងកើតហេតុ និង​កំណត់​មុខសញ្ញា​បាន ។ លុះ​មកដល់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ៨ ព្រឹក សមត្ថកិច្ច បាន​នាំខ្លួន​ឈ្មោះ ចេ​វ ឧ​ត្ត​ម ហៅ ដំ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ប្អូនប្រុស​របស់គេ ឈ្មោះ ចេ​វ វិ​ដេ​ត ហៅ តាក់ អាយុ ២៥ ឆ្នាំ ។ ទាំងពីរ​នាក់ មានមុខ​របរ ជា​កម្មករសំណង់ មាន​លំនៅ បច្ចុប្បន្ន នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លរ​ក្រាម ហើយ​សមត្ថកិច្ច បាន​ឆែកឆេរ នៅក្នុង​បន្ទប់ លើផ្ទះ​របស់​អ្នក​ទាំងពីរ បាន​រកឃើញ​ទូរស័ព្ទ មួយគ្រឿង iphone 8 plus ពណ៌​ស ដែលជា​ទូរស័ព្ទ របស់​ជនរងគ្រោះ ។​

​ក្រោយពី​ការសាកសួរ ជនសង្ស័យ​ទាំងពីរ​នាក់ បាន​ឆ្លើយ​សារភាពថាៈ ទូរ​ស័​មួយគ្រឿង​នេះ រូបគេ​បានឃើញ ឈ្មោះ ណិ​ប វណ្ណា ហៅ ព្រំ និង​ប្អូនប្រុស​បង្កើត របស់​ពួកគេ ឈ្មោះ ចេ​វ ពិដោ ហៅ តោ អាយុ ២៣ ឆ្នាំ បាន​យកមក​បង្ហាញ​ពួកគេ ប៉ុន្តែ​ពួកគេ​មិនបាន​ដឹងថា ទូរស័ព្ទ​មួយគ្រឿង ខាងលើនេះ បាន​មកពីណា​នោះទេ ។ លុះ​មកដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ ២០២០ វេលា​ម៉ោង​៩​ព្រឹក សមត្ថកិច្ច បាន​ស្រាវជ្រាវ និង​នាំខ្លួន ឈ្មោះ ណិ​ប វណ្ណា ហៅ ព្រំ មក​សួរនាំ​។ ក្រោយពី​ការសាកសួរ ឈ្មោះ ណិ​ប វណ្ណា បាន​ឆ្លើយ​សារភាពថាៈ រូប​ខ្លួន និង​ឈ្មោះ ចែវ ពិដោ ហៅ​តោ ពិតជា​បាន​ប្រើ​កាំបិត ដេញ​កាប់​ជនរងគ្រោះ រួចហើយ លួច​យក​ទូរស័ព្ទ របស់​ជនរងគ្រោះ ទាំងពីរ​គ្រឿង ខាងលើ ពិតប្រាកដ​មែន ដោយ​ទូរស័ព្ទ​មួយគ្រឿង ម៉ាក 7 plus ពណ៌​ផ្កាឈូក រូបគេ និង​ឈ្មោះ ចេ​វ ពិដោរ យក​ទូរស័ព្ទ​មួយគ្រឿង​ទៀត ពួកខ្លួន​ទុកចោល​នៅក្នុង​បន្ទប់​លើផ្ទះ របស់​ឈ្មោះ ចេ​វ ឧ​ត្ត​ម ហើយ​សមត្ថកិច្ច បាន​ដកហូត ទូរស័ព្ទ​ទាំងពីរ​គ្រឿង បានមក​វិញ និង​បានប្រគល់​ឲ្យ​ជនរងគ្រោះ យកទៅ​ប្រើប្រាស់ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ចេ​វ ពិដោ បាន​រត់​គេចខ្លួនបាត់ ដោយ​មិនដឹងថា ទៅ​នៅទីណា​នោះទេ ។​

​សមត្ថកិច្ច បាន​កសាង​សំណុំរឿង តាម​នីតិវិធី រួច​បាន​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ ៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម