ប៉ូលិស​ជំនាញ បញ្ជូន​ជនសង្ស័យ ពីរ​នាក់ ទៅ​តុលាការ ពីបទ​ជួញដូរ​គ្រឿងញៀន​

110
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​រសៀល ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ កំលាំង​នគរបាល​ជំនាញ បាន​បញ្ជូន​ជនសង្ស័យ ពីរ​នាក់ ទៅ​តុលាការ ពីបទ​ជួញដូរ​គ្រឿងញៀន ក្រោយពេល​កម្លាំង​ផ្នែក ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ នគរបាល​ក្រុង​បាត់ដំបង ចាប់ខ្លួនបាន កាលពី​ល្ងាច ថ្ងៃទី​១១ សីហា នៅ​ភូមិ​តា​ព្រួច សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង​។​

​លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ ជា​យុវជន​ទាំង​២​នាក់ មានឈ្មោះ វុ​ធ រ៉ា​វីន អាយុ​១៨​ឆ្នាំ នៅ​ភូមិ​តា​ព្រួច សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង និង​ឈ្មោះ រុន ណារ៉ាក់ អាយុ​១៩​ឆ្នាំ នៅ​ភូមិ​សំរោង​ស្នោ ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ។​

​សមត្ថកិច្ច បាន​ដកហូត​បាន វត្ថុតាង រួមមាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក ICE ចំនួន​១​ថង់ ទម្ងន់​០,៤១​ក្រាម ទូរស័ព្ទដៃ ២​គ្រឿង (​ចាស់​) កាបូបស្ពាយ​១ អំពូល​កែច្នៃ សម្រាប់​ប្រើប្រាស់​ថ្នាំញៀន ១ និង​ម៉ូតូ ១ គ្រឿង ម៉ាក Honda Zoomer X ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ បាត់ដំបង​
1AA2457​។​

​លោកនាយ​ការិយាល័យ បាន​បន្តថា ជន​ស័​ង្ស​យ​ទាំង​២​នាក់ និង​វត្ថុតាង ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ រៀបចំ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម