ឥណ្ឌា​នឹង​តាំងពិព័រណ៍​ពី​ផ្ទាំងគំនូរ​របស់លោក Atal Bihari Vajpayee នៅ​ទីស្នាក់ការ ICCR

214
ចែករម្លែក

ដោយៈ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​/​ភ្នំពេញៈ​ ​ក្រុមប្រឹក្សា​ទំនាក់ទំនង​វប្បធម៌​ឥណ្ឌា​នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ​ដើម្បី​រំលឹក​ដល់ លោក Atal Bihari Vajpayee អតីត​នាយក​មន្ត្រី​ឥណ្ឌា​នៅ​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ​២០២០ ដោយ​ដាក់ បង្ហាញ​អំពី​ផ្ទាំងគំនូរ​របស់គាត់​នៅក្នុង​បរិវេណ​ទីស្នាក់ការ​ICCR ។ ព្រឹត្តិការណ៍​នេះ​រៀបចំ ឡើង​ដើម្បី​រំលឹក​ខួប​លើក​ទី​ពីរ​នៃ​មរណភាព​របស់លោក Atal Bihari Vajpayee ក្នុងការ​ចងចាំ គាត់ និង​ការចូលរួមចំណែក​រប​ស់​ដើម្បី​កសាង​ប្រទេសជាតិ​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០២០​។​


​សេចក្តីប្រកាស​បាន​រំលឹកថា​ព្រឹត្តិការណ៍​នៅ​ថ្ងៃទី ១៦ ខែសីហា​នឹង​ចាប់ផ្តើម​ជាមួយនឹង​ការដាក់​បង្ហាញ​ផ្ទាំងគំនូរ​របស់ លោក Atal Bihari Vajpayee ដោយ​លោក Ram Nath Kovind ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌា​ចូលរួម​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​, ក្រោម​វត្តមាន​លោក V. Muraleedharan រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​លោក​បណ្ឌិត Vinay Sahasrabuddhe ប្រធាន ICCR និង​ជា​សមាជិកសភា​។ ផ្ទាំងគំនូរ​នេះ​ត្រូវបាន​គូរ​ឡើង​នៅក្នុង​ផ្ទាំង​ក្រណាត់​ប្រេង​ដោយ លោក Vasudeo Kamath ជា​វិចិត្រករ​ដ៏​ល្បីល្បាញ​និង​ល្បីឈ្មោះ​នៅ​ទីក្រុង Mumbai ដែលជា​ម្ចាស់​មេដាយមាស​ដែល​បានទទួល​ពានរង្វាន់​ជាច្រើន​ទាំង​ជាតិ​និង​អន្តរជាតិ​។​
​លោក Atal Bihari Vajpayee បាន​បម្រើការ​ជា​អតីត​ប្រធាន​ICCR​ចាប់ពី​ខែមីនា​ឆ្នាំ ១៩៧៧ ដល់​ខែសីហា​ឆ្នាំ ១៩៧៩ នៅពេលដែល​លោក​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៅក្រោយ​សម័យ រដ្ឋាភិបាល​ក្នុង​គ្រាអាសន្ន​។ ក្នុងអំឡុងពេល​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក​Vajpayee បាន​ក្លាយជា​មនុស្ស​ទីមួយ​ក្នុង​ឆ្នាំ ១៩៧៧ ដែល​បាន​ថ្លែង​សុន្ទរកថា​ទៅកាន់ មហាសន្និបាត​អង្គការសហប្រជាជាតិ​ជា​ភាសា​ហិ​ណ្ឌី​។ វា​ជា​ចក្ខុវិស័យ​និង​ទិសដៅ​របស់គាត់ ដែល​បាន​បង្ហាញថា ICCR បាន​ពង្រីក​និង​ផ្សព្វផ្សាយ​វប្បធម៌​ឥណ្ឌា​នៅ​ទូទាំង​ពិភពលោក​។ ក្នុងនាម​ជា​សមាជិកសភា ក្នុងនាម​ជា​រដ្ឋមន្ត្រីការបរទេស និង​ចុងក្រោយ​ក្នុងនាម​ជា នាយករដ្ឋមន្ត្រី​លោក Atal Bihari Vajpayee បាន​បន្សល់ទុក​នូវ​ស្នាដៃ​និង​ការ​ចំណាប់ អារម្មណ៍​លើ​សកម្មភាព​របស់ ICCR ។​


ICCR ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ៩ ខែមេសា ឆ្នាំ​១៩៥០ ដើម្បី​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង ការបង្កើត​និង​អនុវត្ត​គោលនយោបាយ និង​កម្មវិធី​ដែល​ទាក់ទង​នឹង​ទំនាក់ទំនង​វប្បធម៌ ខាងក្រៅ​របស់​ឥណ្ឌា ដើម្បី​ជំរុញ​និង​ពង្រឹង​ទំនាក់ទំនង​វប្បធម៌ និង​ការយោគយល់​គ្នា​ទៅវិញ​ទៅ មករ​វាង​ឥណ្ឌា​និង​ប្រទេស​ដទៃ​និង​ដើម្បី​លើកកម្ពស់​ការផ្លាស់ប្តូរ​វប្បធម៌​ជាមួយ​ប្រទេស និង ប្រជាជន​ដទៃទៀត​។ ICCR មាន​ការិយាល័យ​ប្រចាំ​តំបន់​ចំនួន ១៩ នៅក្នុង​រដ្ឋ​ផ្សេងៗ​គ្នា ក្នុងប្រទេស​ឥណ្ឌា និង​មជ្ឈមណ្ឌល​វប្បធម៌​ចំនួន ៣៨ នៅឯ​ក្រៅប្រទេស​ដើម្បី​អនុវត្ត​កម្មវិធី របស់ខ្លួន​នៅ​ទូទាំង​ពិភពលោក​។ ប៉ុន្មាន​ឆ្នាំ​មកនេះ ICCR បាន​រីកលូតលាស់​ទាំង​ទំហំ និង​សកម្មភាព​របស់ខ្លួន ហើយ​សព្វថ្ងៃនេះ​ជា​ស្ថាប័ន​ការទូត​ខាង​វប្បធម៌​នៃ​ក្រសួងការបរទេស ដែលមាន​តួនាទី​យ៉ាងសំខាន់​ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​របស់​ឥណ្ឌា​នៅក្រៅ​ប្រទេស​៕សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម