អគារ និង​សមិទ្ធផល​នានា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​សម្ពោធ​ដោ​យស​ម្តេ​ច​ក្រឡាហោម​

146
ចែករម្លែក
អគារ និង​សមិទ្ធផល​នានា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​សម្ពោធ​ដោ​យស​ម្តេ​ក្រឡាហោម​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អគារ និង​សមិទ្ធផល​នានា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​១៣​ខែសីហា​នេះ​។​
​ប្រភព​ក្រសួងមហាផ្ទៃ​បញ្ជាក់ថា​ទីតាំង​សាងសង់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​ទំហំ​៦៥.០០៤​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​និគម​ន៍​លើ ឃុំ​ស្រឡប់ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ មាន​ចម្ងាយ​ប្រមាណ​មួយ​គីឡូម៉ែត្រ ពី​សាលាខេត្ត​ត្បូងឃ្មុំ ។​ទីតាំង​នេះ​កាលពី​ប្រមាណ​ជាង​ពីរ​ឆ្នាំមុន​ពោរពេញ​ទៅដោយ​ចម្ការ​ម៉ៃសាក់​ហ៊ុំ​ព័ន្ធ​ដោយ​ព្រៃ​ស៊ុបទ្រុប​។ គ្មាន​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ ទឹក ភ្លើង ផ្លូវ​ថ្នូ​ល់​។ ពិបាក​ធ្វើដំណើរ​ឆ្លងកាត់ ដោយ​មានតែ​ផ្លូវលំ​តូច​មួយ​ប៉ុណ្ណោះ​។​


​ប្រភព​បន្តថា​អគារ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បញ្ចុះបឋមសិលា​សាងសង់​កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​គិត​មក​ត្រឹម​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ ការសាងសង់​ប្រើប្រាស់​រយៈពេល​២០​ខែ (​ប៉ុន្ដែ​សកម្មភាព​សាងសង់​ជាក់ស្ដែង​មាន​រយៈពេល​តែ​១៤​ខែ​ប៉ុណ្ណោះ មូលហេតុ​ដោយសារ​ការចំណាយ​ពេល​វេលា​ឈូសឆាយដី​០២​ខែ កម្មវិធី​បុណ្យជាតិ និង​បញ្ហា​ជំងឺ​កូ​វីដ​-១៩)​។​

​ទីតាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មាន​ទីធ្លា​ប្រកបដោយ​សោភ័ណភាព ទេសភាព​ស្រស់បំព្រង​គួរ​ឲ្យ​ចាប់អារម្មណ៍​មាន​ហេ​រដ្ឋា​ន​រចនាសម្ព័ន្ធ ទឹក ភ្លើង ផ្លូវ និង​អគារ​ធ្វើការ​យ៉ាង​សមរម្យ ដោយបាន​បំពាក់​ឧបករណ៍ សម្ភារ បរិក្ខា និង​គ្រឿង​សង្ហារ​រឹម​គ្រប់គ្រាន់​៕​សរន​

អគារ និង​សមិទ្ធផល​នានា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​សម្ពោធ​ដោ​យស​ម្តេ​ក្រឡាហោម​
អគារ និង​សមិទ្ធផល​នានា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​សម្ពោធ​ដោ​យស​ម្តេ​ក្រឡាហោម​
អគារ និង​សមិទ្ធផល​នានា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​សម្ពោធ​ដោ​យស​ម្តេ​ក្រឡាហោម
គារ និង​សមិទ្ធផល​នានា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​សម្ពោធ​ដោ​យស​ម្តេ​ក្រឡាហោម​
អគារ និង​សមិទ្ធផល​នានា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​សម្ពោធ​ដោ​យស​ម្តេ​ក្រឡាហោម​
សម្តេចក្រឡាហោម សខេង ដាំកូនឈើជានិមិត្តរូប
នាយឧត្តមសេនីយ៍ នេតសាវឿន អគ្គស្នងការនគរបាលជាតិដាំកូនឈើជានិមិត្តរូប

ទីតាំងផ្សាយពាណិជ្ជកម្ម