​នគរបាល បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្ត​

119
ចែករម្លែក

ដោយ​: គ្រញូង​/​បាត់ដំបង​: កាលពី​ព្រឹក ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ កម្លាំង​នគរបាល ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្ត ពីបទ​ជួញដូរ​គ្រឿងញៀន​។ ជនសង្ស័យ​រូបនេះ ត្រូវ​កម្លាំង​នគរបាល​ស្រុក​បាណន់ សហការ​ជា​មន្ត្រីនគរបាល ប៉ុស្តិ៍​រដ្ឋបាល ឃាត់ខ្លួន​បាន នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់​។​

​លោក សុខ និមល នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ​មានឈ្មោះ ទក់ បិ​ណ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ។ វត្ថុតាង​ចាប់យក​បាន រួមមាន ម្សៅ​ក្រាម ពណ៌​ស​ថ្លា ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក ពណ៌ ស ថ្លា ចំនួន ៣៦ កូន​ថង់ សង្ស័យ​មាន​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​, ថង់​សំរាប់​រំលែក​ច្រក​គ្រឿងញៀន មួយចំនួន​, ទូរស័ព្ទដៃ ១ គ្រឿង ពណ៌​ក្រហម​, និង​សម្ភារ​ពាក់ព័ន្ធ សំរាប់​ប្រើប្រាស់ គ្រឿងញៀន​មួយចំនួន ។ ជនសង្ស័យ និង​វត្ថុតាង នគរបាល​ស្រុក បាន​បញ្ជូន ទៅ​ការិយាល័យ​ជំនាញ ដើម្បី​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម