ម្នាក់​ទៀត​ស្លាប់ និង​១៧​នាក់​ឆ្លងកូវី​ដ​១៩​ ថែម​នៅ​វៀតណាម​

161
ចែករម្លែក

​ស្ត្រី​វ័យ​៥២​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​នៅ​ក្រុង​ដា​ណាំង​កាលពី​ថ្ងៃ​ពុធ​ទី​១២​សីហា ដែល​ធ្វើឲ្យវៀតណាម​មាន​អ្នកស្លាប់​ដោយ​ជំងឺ​នេះ​កើន​ដល់​១៨​នាក់​​តែ​ក្នុង​រយៈពេល​២​សប្តាហ៍​។​

​ក្រសួង​សុខាភិបាល​វៀត​ណា​ម​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អ្នកជំងឺ​ទី​៤៨៥​នេះ​បាន​ស្លាប់​បណ្តាលមកពី​ការ​រលាក​សួត​បង្កឡើង​ដោយកូវី​ដ​១៩ ជំងឺ​តម្រងនោម​​ដំណាក់កាល​ចុងក្រោយ ទឹកនោម​ផ្អែម​និង​លើសឈាម​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​សីហា​នេះ វៀតណាម​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​​ បី​ករណី​ទៀត ក្នុងនេះ​២​ករណី​ឆ្លង​ក្នុងស្រុក​និង​មួយ​ករណី​ជា​អ្នកដំណើរ​មកពី​ក្រៅប្រ​​ទេស​។​កាលពី​ល្ងាច​ថ្ងៃ​ពុធ វៀតណាម​ក៏​បាន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​១៤​ករណី​បន្ថែម ក្នុងនេះ​១៣​ករណី​នៅ​ក្រុង​ដា​ណាំង​និង​មួយ​នៅ​ក្រុង​ហាណូយ​។​

​សរុប​វៀតណាម​មាន​អ្នក​កើតកូ​វីដ​១៩​ចំនួន​៨៨៣​នាក់ ក្នុងនេះ​៤៦៧​នាក់​កំពុង​ព្យាបាល​និង​១៨​នាក់​បាន​ស្លាប់​។​

​កាលពី​ថ្ងៃ​ពុធ នាយករដ្ឋមន្ត្រី​វៀតណាម​បាន​និយាយថា ១០​ថ្ងៃ​ខាងមុខ​នឹង​ជា​ពេល​សំខាន់​សម្រាប់​ប្រទេស​លោក​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​សាហាវ​នេះ បន្ទាប់​ពី​វា​បាន​​ផ្ទុះ​ឡើង​សាជាថ្មី​កាលពី​ខែ​មុន​នៅ​ក្រុង​ដា​ណាំ​ង ក្រោយ​ស្ងប់ស្ងាត់​បាន​៣​ខែ​មិន​មាន​ការឆ្លង​នៅក្នុង​ស្រុក​មក​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​នាយករដ្ឋមន្ត្រី​វៀតណាម​អំពាវនាវ​ឲ្យប្រកាន់យក​វិធានការ​ដាច់ខាត​នៅ​២​សប្តាហ៍​ទៅមុខ​ពីព្រោះ​ជា​ពេល​សំខាន់​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម