គូររូបភ្នែកលើកំប៉េះគូទគោក្របីអាចជួយការពារពួកវាពីការវាយប្រហារដោយខ្លានិងតោ

734
ចែករម្លែក

ការស្រាវជ្រាវថ្មីមួយបានរកឃើញថាការគូររូបភ្នែកពីរនៅលើគូទគោអាចជួយការពារពួកវាពីការវាយប្រហារដោយសត្វតោនិងខ្លារខិន។

ក្រុមអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យញូសៅវែលក្នុងប្រទេសអូស្រ្តាលី ដែលបានធ្វើការស្រាវជ្រាវនៅក្នុងតំបន់ដីសណ្តរទន្លេអូកាវ៉ាន់ហ្គោរបស់ប្រទេសបុតស្វាណាបានរកឃើញថា សត្វគោក្របីដែលគេគូររូបភ្នែកលើគូទទំនងជាអាចរស់រានមានជីវិតពីសត្វកាចសាហាវជាងគោក្របីដែលគ្មានគូរអ្វីសោះ។

ការស្រាវជ្រាវ ដែលចុះផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Nature ឥឡូវអាចសបញ្ជាក់ថានេះជាឧបករណ៍ដែលមានប្រសិទ្ធភាពចំណាយតិចក្នុងការកាត់បន្ថយចំនួនសត្វពាហនៈ ដែលត្រូវបានសម្លាប់ដោយសត្វតោនៅក្នុងសហគមន៍ដាច់ស្រយាល។

យោងតាមការស្រាវជ្រាវ ការសម្លឹងមើលចំរូបភ្នែកនៅគូទគោក្របីបានបង្កើតនូវការបំភ័ន្តដល់ពពួកសត្វមំសាសីឱ្យយល់ឃើញថាគោក្របីទាំងនោះកំពុងមើលឃើញពួកវា ដូច្នេះនឹងជួយរារាំងពួកវាមិនឱ្យចូលមកជិតគោក្របីទាំងនោះឡើយ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម