បញ្ជូន​ជនសង្ស័យ​១១​នាក់​ពាក់​ព័​ន្ធគ្រឿងញៀន​ទៅ​សាលាដំបូង​ខេត្ត

111
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ប្រុស ស្រី ចំនួន ១១​នាក់ រួម​នឹង​វត្ថុតាង ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃទី​១២ ខែសីហា​ឆ្នាំ​២០២០​ពាក់ព័ន្ធ​ករណី​ជួញដូរ​រក្សាទុក​ផ្ដល់​ទីតាំង​ឱ្យគេ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនសង្ស័យ​ទាំងនោះ​មានះ​១/ ឈ្មោះ ទូច វេ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ២/ ឈ្មោះ បាវ ដាំ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។ ៣/ ឈ្មោះ សាល រ៉ូ​សា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។​៤/ ឈ្មោះ ចាន់ រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។​៥/ ឈ្មោះ ទ្រី ខ្មៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។ ៦/ ឈ្មោះ ស៊ូ វឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។​៧/ ឈ្មោះ ភិន ខុប ភេទ​ស្រី អាយុ​៥០​ឆ្នាំ ។​៨/ ឈ្មោះ ស៊ុយ ចាន់​ធី ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ។​៩/ ឈ្មោះ អ៊ុន លក្ខិណា ភេទ​ស្រី អាយុ​២០​ឆ្នាំ​។​១០/ ឈ្មោះ អូន ស្វិត ភេទ​ស្រី អាយុ​២១​ឆ្នាំ​។​១១/ ឈ្មោះ ញឹក អ៊ុក ភេទ​ស្រី អាយុ​២៧​ឆ្នាំ​។​

​សមត្ថកិច្ច​បាន​បាន​បន្តថា​វត្ថុតាង​រួមមាន​:១. ម្សៅ​ស​ថ្លា ចំនួន ១១​កញ្ចប់​២. ដប​ជក់ ចំនួន ៥៣. ដែកកេះ ចំនួន ១៤៤. ខ្សៀ ចំនួន ១៣៥. កន្ត្រៃ ចំនួន ២៦. ក្បាល​ផ្សារ ចំនួន ១៧. ទូរស័ព្ទដៃ ចំនួន ៩​គ្រឿង​។​៨. ម៉ូតូ ចំនួន ១​គ្រឿង​៩. ប្រាក់​ខ្មែរ ចំនួន ១៣៨.៥០០​រៀល​១០.​ប្រាក់​ដុល្លារ ២០​ដុល្លារ​។​១១. កំប៉ុង​ហ្គាស ចំនួន ១ និង​១២. ថង់​មួយចំនួន​។​
​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ម្នា​ក់បាន​និយាយថា​៖​ខេត្ត​ព្រះសីហនុ​ក្នុងតំណាក់កាល​ចុងក្រោយ​នេះ បទល្មើស​គ្រឿងញៀន មានការ​កើនឡើង ច្រើន​ទាំង​ក្នុង​ទីក្រុង​និង​ជនបទ ជាមួយគ្នានេះ សមត្ថកិច្ច​បន្តរ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មេត្តា​ចូលរួម សហការ បង្ក្រាប​ឱ្យខាងតែបាន ដើម្បី​សុ​វត្តិភាព ភូមិ​ឃុំ​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម