ចិន​រក​ឃើញកូ​វីដ​១៩​នៅលើ​បង្គា​និង​សាច់មាន់​នាំចូល​

224
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​សិន​ចិន របស់​ចិន បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣ ខែសីហា​ថា​សំណាក​យកចេញ​ពី​ស្លាបមាន់​ក្លាសេ ដែល​ត្រូវបាន​នាំ​ចូល​ទីក្រុង​សិន​ចិន​ពី​ប្រទេសប្រេ​ស៊ីល ត្រូវបាន​ធ្វើតេស្តិ៍​វិជ្ជមាន​​កូវី​ដ​១៩​។​

​រដ្ឋាភិបាល​ក្រុង​នេះ​បាន​និយាយថា ក្រុម​អាជ្ញាធរ​សុខាភិបាល​ក្រុង​សិន​ចិន បាន​តាម​រក​និង​ធ្វើតេស្តិ៍​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ផលិត​ផល​អាហារ​នេះ​ហើយ​មិន​មាន​នរណា​ម្នាក់​ធ្វើតេស្តិ៍​វិជ្ជមាន​ទេ​។​

​កាលពី​ថ្ងៃ​ពុធ​ចិន​ក៏​បាន​រាយការណ៍​ថា​វីរុស​កូវី​ដ​១៩​ត្រូវបាន​រកឃើញ​នៅ​កញ្ចប់​បង្គា​ដែល​នាំចូល​ពី​ប្រទេស​អេក្វាទ័​រ​។​

​ចាប់តាំងពី​ខែ​កក្កដា​មក ទីក្រុង​ចិន​ជាច្រើន​ទៀត ដែល​រួម​ទាំង​ទីក្រុង​កំពង់ផែ​សៀ​មិន និង​ទីក្រុង​ដា​លៀន ក៏​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ផងដែរ​ដែល​ជំរុញ​ឱ្យ​ប្រទេស​ចិន​ផ្អាក​ការ​នាំចូល​ពី​ក្រុមហ៊ុន​​ផលិត​បង្គា​អេក្វាទ័រ​ចំនួន​៣​។​

​សូមបញ្ជាក់​ថា វីរុស​កូរ៉ូណា ដែល​បង្ក​ជំងឺ​ផ្លូវដង្ហើម​កូវី​ដ​១៩ ត្រូវបាន​គេ​ជឿ​ថា​បាន​កើតចេញ​និង​ត្រូវ​គេ​ដឹងឮ​ជា​សាធារណ​ដំបូង​នៅ​ផ្សារ​អាហារ​សមុទ្រ​និង​សត្វព្រៃ​មួយ​នៅ​ក្រុង​វូ​ហាន​ប្រទេស​ចិន​កាលពី​ចុង​​ឆ្នាំមុន​។​

​ចិន​បាន​ចាប់ផ្តើម​ត្រួតពិនិត្យ​ល្អិតល្អន់​កុងតេ​នឺ​ដាក់​សាច់​និង​អាហា​សមុទ្រ​នៅតាម​កំពង់ផែ​ធំៗ បន្ទាប់​ពី​ការផ្ទុះ​ជំងឺ​នេះ​ជាថ្មី ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផ្សារ​លក់​អាហារ​មួយ​នៅ​ក្រុង​ប៉េកាំង​កាលពី​​ខែមិថុនា​៕​ប្រែ​សម្រួល​៖​សុខា​/sn

បុគ្គលិក​សុខាភិបាល​ប្រេ​ស៊ីល ពិនិត្យមើល​សាច់មាន់​ក្លាសេ​នៅ​ផ្សារ​ទំនើប​មួយ​នៅ​រដ្ឋ Rio de Janeiro​កាលពី​ថ្ងៃទី​២៤​ខែ​មីនា​ឆ្នាំ​២០១៧

ទីតាំងផ្សាយពាណិជ្ជកម្ម