ម្ហូបអាហារ ជាង១០តុ ត្រូវបាន ចែកជូន អ្នកធាក់ស៊ីក្លូ និងអ្នក ទីទ័លក្រ ដោយម្ចាស់ប្រេនCTM Skin Care

430
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ក្រោយចប់ពិធីសម្ពោធប្រេន CTM Skin Careស្ទើរតែ មិនទាន់ ថៅកែស្រីរូបនេះ បានរូតរះយមម្ហូបអាហារ ទៅចែកជូន អ្នកធាក់ស៊ីក្លូ និង ជនទីទ័លក្ររស់នៅតាមសំយ៉ាបផ្ទះគេ នៅម្តុំជួរមាត់ទន្លេមុខវត្តឧណ្ណាឡោម កាលពីល្ងាចថ្ងៃទី១២ សីហា ២០២០។

អ្នកស្រី ណើ ចាន់ត្រា បានបញ្ជាក់ថា ក្នុងពិធីសម្ពោធប្រេន CTM Skin Care ថា ក្នុងថ្ងៃពិធី អ្នកស្រីមានបំណង កម្ម៉ង់ម្ហូបអោយលើសចំនួន ១៥តុ ដើម្បីទុកយកទៅ ចែកជូន តាតាធាក់ស៊ីក្លូ នឹងអ្នកខ្វះខាតដែលរស់នៅតាមចិញ្ចើមថ្នល់។ អ្នកស្រីបន្តថា គ្រាន់តែចប់កម្មវិធីមិនទាន់ផង អ្នកស្រីបានផ្លាស់ប្តូរសម្លៀកបំពាក់ ដើម្បីយក ម្ហូប អាហារទៅចែកជូន អ្នកស្រីថា ម្ហូបអាហារដែលអ្នកស្រីតម្រូវទាំងនោះ គឺដើម្បី អោយ អ្នកខ្សត់ខ្សោយមួយក្រុមបានឆ្ងាញ់មួយពេល ហើយនេះមិនមែនជា សកម្មភាពលើក ដំបូងរបស់ក្រុម CTM Skin Care នោះទេ។

អ្នកស្រីថាខ្លួនមានថ្ងៃនេះគឺដោយសារអ្នកស្រីមានឱកាសនិងទទួលបានការបង្ហាត់បង្ហាញពីអ្នកស្រី ទ្រី ដាណា ទាំងអស់ខណៈដែលជោគជ័យនេះបានកែរប្រែ ជីវិតរបស់ អ្នកស្រីដូចមេឃនិងដីត្រឹមតែរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ អ្នកស្រីថាក្នុងឆ្នាំ 2019អ្នកស្រីគ្រាន់តែជាតំណាងចែកចាយតូចរបស់ផលិតផល NNP ក្នុងក្រុមហ៊ុន ដាណាទ្រី ប៉ុណ្ណោះតែនៅដើមឆ្នាំ 2020នេះអ្នកស្រីក៏ទទួលសិទ្ធធ្វើជាម្ចាស់ប្រេន CTM Skincare ដែលធ្វើឱ្យអ្នកស្រីក្លាយជាអ្នកជំនួញធំមួយរូប ហើយបានឈរនៅលើវេទិកា ជាមួយលោកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកាក្រុមហ៊ុន ដែលជា Idol និង ជាមនុស្សមានគុណ ហើយមានមនុស្សរាប់ពាន់អបអរសាទរ៕

ទីតាំងផ្សាយពាណិជ្ជកម្ម