ចំនួន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​នៅ​ឥណ្ឌា កើនឡើង​ដល់​ជាង​៤៧.០០០​នាក់​និង​ករណី​ឆ្លង​ជិត​២,៤ លាន​នាក់​

248
ចែករម្លែក

​ក្រសួង​សុខាភិបាល​សហ​ព័ន្ធ​ឥណ្ឌា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ខែ​សីហា​បាន​បញ្ជាក់ថា​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​ជំងឺ​កូវី​ដ​១៩​នៅ​ប្រទេស​នេះ​បាន​កើនឡើង​ដល់​៤៧.០៣៣​នាក់ ខណៈ​ដែល​ករណី​ឆ្លង​សរុប​​កើនឡើង​ដល់ ២.៣៩៦.៦៣៧ នាក់​។​

​ក្នុង​រយៈពេល​២៤ ម៉ោង​កន្លងទៅនេះ ករណី​ឆ្លង​ថ្មី​សរុប​ចំនួន​៦៦.៩៩៩ ត្រូវ​បាន​បន្ថែម​ទៅ​ចំនួន​សរុប​នេះ ហើយ​មនុស្ស​ចំនួន​៩៤២​នាក់​បាន​ស្លាប់​បន្ថែម ។​

​នៅ​មាន​អ្នកជំងឺ​កូវី​ដ​១៩​ធ្ងន់ធ្ងរ​សរុប​ចំនួន ៦៥៣.៦២២​នាក់​នៅ​ប្រទេស​នេះ ខណៈ​ដែល​អ្នកជំងឺ​ចំនួន​១.៦៩៥.៩៨២ នាក់​ត្រូវបាន​ព្យាបាល​ជា​សះស្បើយ​ហើយ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​អ្នកស្រុក​ឈរ​ជា​ជួរ​ក្នុងអំឡុង​រង់ចាំ​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​នៅ​ទីក្រុង​ឆាន​ឌី​ហ្កា ប្រទេស​ឥណ្ឌា

ទីតាំងផ្សាយពាណិជ្ជកម្ម