ករណី​បន្លំ​អត្តសញ្ញាណ​ចូល​ពន្ធនាគារ​៖​មេធាវី​ការពារ​ប្រធាន​នាយកដ្ឋាន​នីតិកម្ម​នៃ​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អាតូម​សុំ​ពន្យា​ពេល​ចូល​បំភ្លឺ

1216
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​មេធាវី​បី​រូប​ដែល​ការពារ​លោក​ហ៊ា ង រតនា ប្រធាននាយកដ្ឋាន នីតិកម្ម នៃ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​អាតូម​ខែ​ភី​ថ​ល​និង​ជាម​ន្ត្រី​យោធា​ពាក់​សក្តិ​៥​ផង​នោះ​បានដាក់​ពាក្យសុំ​ពន្យា​ពេល​ការចូល​បំភ្លឺ​នៅ​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០២០​ដោយសារ​មិនទាន់បាន​ពិនិត្យមើល​ឯកសារ​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿងនេះ​។​តាម​នីតិវិធីតុលាការ​នឹង​ចេញ​ដីកា​កោះហៅ​លោក​ហ៊ាង រតនា ម្តងទៀត​នាពេលខាងមុខ​។​មេធាវី​៣​រូបនេះ​មាន​លោក​ជា សុខ​ចាន់​លោក​នួន​បូរ៉ា និង​លោក​ហង់ ផា​រ៉ា​ឌី ។​
​លោក​ហ៊ាង​រតនា​បាន​ត្រូវ​លោក​សាយ​ណូ​រ៉ា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​តុលាការ​នៅ​ថ្ងៃទី​១៣​ខែសីហា​ដើម្បី​សាកសួរ​ពី​ដំណើររឿង​បន្លំ​អត្តសញ្ញាណ​ចូល​ពន្ធនាគារ​ព្រៃ​ស​ដើម្បី​គំរាមកំហែង​អតីត​អគ្គនាយករង​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អាតូម ខែ ភី ថ​ល​ដែល​បច្ចុប្បន្ន​ជាប់ឃុំ​នៅ​ពន្ធនាគារ​នេះ​។​


​ការបន្លំ​អត្តសញ្ញាណ​នេះ​នេះ​បានធ្វើ​ឲ្យ​លោក អ៊ុ ក គី​រី រតនៈ អតីត​អគ្គនាយករង​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អាតូម ខែ ភី ថ​ល​បានដាក់​ពាក្យបណ្តឹង​មក​អយ្យការ​អម សាលាដំបូង រាជធានី ភ្នំពេញ​ដែលមាន​កម្មវត្ថុ ប្តឹ ង ឈ្មោះ ហ៊ា ង រតនា ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ ប្រធាន នាយកដ្ឋាន នីតិកម្ម នៃ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អាតូម ខែ ភី ថ​ល មាន ទីលំនៅ ផ្ទះ​លេខ ៥២ E0 ផ្លូវលំ ភូមិ ត្រពាំង ថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ពី បទ ប៉ុនប៉ង កំហែង យក កាលពី ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ២ ៖ ១៥ នាទី​រសៀល នៅ មណ្ឌល អប់រំ កែប្រែ ទី ១ រាជធានី ភ្នំពេញ ។​

លោក ហ៊ា ង រតនា


​ក្នុង​ពាក្យបណ្តឹង​នេះ​យ​លោក អ៊ុ ក គី​រី រតនៈ​បានបញ្ជាក់​ពី​ដំណើររឿង​ថា​កាលពី ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ប្រហែល ២ ៖១៥ នាទី​រសៀល​លោក ត្រូវ បាន មន្ត្រី ពន្ធនាគារ មក ហៅ ឲ្យ ទៅ ជួប គ្រួសារ ដែល មក​សួរសុខទុក្ខ តែ ពេល ទៅដល់ លោក ពិតជា មានការ ភ្ញាក់ផ្អើល យ៉ាង ខ្លាំង ដោយសារ អ្នក មក ជួប នោះ គឺជា ឈ្មោះ ហ៊ា ង រតនា និង បុរស ម្នាក់ទៀត (​ពុំ ស្គាល់ អត្តសញ្ញាណ ) មក ជួប​លោក ជា លក្ខណៈ ឯកជន ក្នុង ពន្ធនាគារ ។ ក្នុង ការ ជួប នោះ ឈ្មោះ ហ៊ា ង រតនា តំណាង គ្រឹះស្ថាន មីក្រូ ហរិ ញ្ញ វត្ថុ អាតូម បាន គំរាមកំហែង លោក ថា “ គាត់ បាន ដឹង ទាំងអស់ ពី រឿង ដែល ឯង (​អ៊ុ ក គី​រី រតនៈ ) ពឹងពាក់ មេធាវី ឲ្យ សុំ ធានា នៅ ក្រៅ ឃុំ ” ។ មិនតែប៉ុណ្ណោះ ឈ្មោះ ហ៊ា ង រតនា បាន បន្ត គំរាមកំហែង ទៀត ថា “ មិនបាច់ ទៅ ចំណាយ លុយ ៥០ ០០០ ដុល្លារ អាមេរិក ទៅ ៦០ ០០០ ដុល្លារ អាមេរិក ទេ វា ឥតប្រយោជន៍ ទេ បើ ទោះជា ឯង (​អ៊ុ ក គី​រី រតនៈ ) អាច ចេញ​ក្រៅ ឃុំ បាន ក៏ ខ្ញុំ នឹង រក វិធី ដាក់ ករ ណី ផ្សេងៗ ទៀត ដើម្បី នាំ ខ្លួនឯង (​អ៊ុ ក គី​រី រតនៈ ) មក ដាក់ ពន្ធនាគារ ដដែល ទេ ហើយ ទោះ អ្នកឯង ទៅ ពឹង មេធាវី ណា ក៏ ពុំ មាន​ប្រយោជន៍ ដែរ ” ។ លើស ពី នេះ ឈ្មោះ ហ៊ា ង រតនា ថែមទាំង តាមដាន រាល់ សកម្មភាព របស់ ក្រុមហ៊ុន ដែល លោក បាន ចូល ហ៊ុន គ្នា រកស៊ី ជាមួយ មិត្ត ភក្តិ នោះ មិនសូវ មាន ដំណើរការ ទេ​ដោយ​ដឹង ថា ផ្ទះ របស់លោក កំពុង ជាប់ បញ្ចាំ នៅ ធនាគារ ។​

លោក ហ៊ា ង រតនា


ដោយ ផ្អែកលើ ស្ថានភាព ទន់ខ្សោយ របស់លោក និង ក្រុម គ្រួសារ ឈ្មោះ ហ៊ា ង រតនា បាន ប្រើ មធ្យោបាយ ទុច្ចរិត បោក​បញ្ឆោត ផង គំរាម និង បង្ខំ​ឲ្យ លោក ទៅ ខ្ចី លុយ ពី ឯកជន ដើម្បី លោះ ប្លង់ដី និង ផ្ទះ ចេញពី ធនាគារ និង នៅសល់ លុយ យក មក ឲ្យ គាត់ ដើម្បី ជា ការដោះដូរ ជាមួយនឹង ការ ដក ពាក្យ ប ណ្តឹ ង រដ្ឋប្បវេណី ក្នុង សំណុំរឿង ព្រហ្មទណ្ឌ លេខ ៩០ ៩៣ ចុះ ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៥ របស់ សាលាដំបូង រាជ ធានី ភ្នំពេញ និង ឲ្យ លោក បាន នៅ ក្រៅ ឃុំ និង ឲ្យ លោក គិត ពី កូន និង ប្រពន្ធ នៅ ខាងក្រៅ ហើយ កុំ ស្តា យ ពី ទ្រព្យសម្បត្តិ អី ព្រោះ ទ្រព្យ អាច រក មកវិញ បាន ទេ (​ន័យ នេះ ឈ្មោះ ហ៊ា ង រតនា បំភ័យ លោក ដើម្បី ឲ្យ លោក មានការ ភិតភ័យ និង ព្រម យក ប្លង់ដី និង ផ្ទះ ទៅ ខ្ចី លុយ ពី ឯកជន យក មក ឲ្យ គាត់ ) ។


​អំពើ របស់ ឈ្មោះ ហ៊ា ង រតនា បាន ធ្វើ​ឲ្យ លោក មានការ ភិតភ័យ និង តក់ស្លុត យ៉ាង ខ្លាំង ព្រោះ គាត់ បាន គំរាម លោក និង បាន តាមដាន រាល់ ព ត៌ មាន ឯកជន គ្រួសារ អាជីវកម្ម និង ទ្រព្យ សម្បត្តិ របស់លោក​ដែល ជាហេតុ ធ្វើ​ឲ្យ លោក មានការ បារម្ភ ពី សុវត្ថិភាព របស់ គ្រួសារ រួម ទាំង សុវត្ថិភាព​លោក ផង ដែរ ។
​លោក អ៊ុ ក គី​រី រតនៈ​បាន​សំណូមពរ​តុលាការ​ថា ដើម្បី ថែរក្សា ស ណ្តា ប់ ធ្នាប់ សាធារណៈ និង សន្តិសុខ សង្គម លោក សូម សំណូមពរ លោក ព្រះរាជអាជ្ញា មេត្តា ចាត់ការ តាម នីតិវិធី ដោយ បើក ការចោទប្រកាន់ លើ ឈ្មោះ ហ៊ា ង រតនា ពី បទ ប៉ុនប៉ង កំហែង យក និង​ទាមទារ សំណង ជំងឺ ចិត្ត ចំនួន ១០.០០០ ដុល្លារ អាម៉េរិក ។​

លោក ហ៊ា ង រតនា


​បន្ទាប់ពី​បានទទួល​ចាត់ការ​ពាក្យបណ្តឹង​នេះ​លោក​សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានធ្វើ​លិខិត​ទៅ​ពន្ធនាគារ​ដើម្បី​បញ្ជាក់​ការពិត​។​
​នៅ​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០​លោក​ឆែម សាវុធ​អគ្គនាយករង​នៃ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​និង ជា ប្រធាន មណ្ឌល អប់រំ កែប្រែ ទី ១​បានធ្វើ​លិខិត បញ្ជាក់​ពី ករណី ចូល ជួប សួរសុខទុក្ខ ជន ជាប់ឃុំ ចំនួន ០៣ នាក់ នៅ មណ្ឌល អប់រំ កែប្រែ ទី ១ កាលពី ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ២៖ ១៥ នាទី រសៀល ។​
ក្នុង​លិខិត​នោះ​ប្រធាន មណ្ឌល អប់រំ កែប្រែ ទី ១ សូម​ជម្រាប ជូន លោក ព្រះរាជអាជ្ញា រង អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ មេត្តា ជ្រាប ថា នៅ វេលា ម៉ោង ១៖ ៤០ នាទី រសៀល ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ លោក ឧ​ត្ត​ម អគ្គានុរក្ស ថ្នាក់ លេខ ២ សក់ តុង ហេង អនុប្រធាន មណ្ឌល អប់រំ កែប្រែ ទី ១ ទទួល ផែន ប្រតិបត្តិ បាន សុំ ការអនុញ្ញាត ពី លោក ប្រធាន មណ្ឌល ឲ្យ ឈ្មោះ ហ៊ា ង រតនា និង មិត្ត ភក្តិ ម្នាក់ទៀត (​មិន ស្គាល់ ឈ្មោះ ) ដែល មាន លេខ ទូរ សព្ទ័ (០១៧ ៧៧៩ ៦៦៦,០១២ ១៣៤៥ ៦៧៨ ) បាន ចូល ជួប ជន ជាប់ឃុំ ចំនួន ០៣ នាក់​គឺ ០១- អ៊ុ ក គី​រី រតនៈ ០២- អ៊ូ វាសនា ០៣- លី សុខ គា ពិតប្រាកដ មែន ដោយ ស្នើសុំ ជួប សួរសុខទុក្ខ ធម្មតា ក្នុងនាម ជា មិត្ត ភ ក្តិ​។ មណ្ឌល ក៏ អនុញ្ញាត ឲ្យ ជួប មិន ស្មាន ថា​យក ការអនុញ្ញាត របស់ មណ្ឌល ឲ្យ ជួប ជា ការ កៀប បង្ខំ លើ ជន ជាប់ឃុំ នោះ ទេ ។


​ទាក់ទិន​នឹង​បញ្ហា​នេះដែរ​តាម​ប្រភពពី​អនុរក្ស​ពន្ធនាគារ​បាន​អះអាង​បន្ថែមថា​មនុស្ស​ដែល​អាច​ចូលជួប​ជន​ជាប់ឃុំ​បាន​នៅ​ពន្ធនាគារ​គឺមាន​តែ​សាច់ញាតិ​ឬ​មិត្តភក្តិ​ជិតស្និទ្ធ​ឬ​មេធាវី​ការពារ​ជន​ជាប់ឃុំ​ប៉ុណ្ណោះ​។​ដោយឡែក​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដែល​អាច​ចូលជួប​ជន​ជាប់ឃុំ​បាន​លុះត្រាតែ​មានការ​អនុញ្ញាត​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ជាមុនសិន​។​ចំណែក​ការអនុញ្ញាត​ឲ្យ​លោក​ហ៊ាង​រតនា​ជាដើម​បណ្តឹងរដ្ឋប្បវេណី​ចូលជួប​ជន​ជាប់ឃុំ​បែបនេះ​គឺ​មិន​ដែលមាន​ទេ​លើកលែងតែ​លោក​ហ៊ាង​រតនា​ប្រាប់ថា​ជា​សាច់ញាតិ​ឬ​មិត្តភក្តិ​ជិតស្និទ្ធ​ជន​ជាប់ឃុំ​ទើប​អនុរក្ស​ពន្ធនាគារ​អនុញ្ញាត​ឲ្យ​ចូល​យ៉ាង​ដូច្នេះ​៕SRN​

ទីតាំងផ្សាយពាណិជ្ជកម្ម